នគរបាលបញ្ជូនឪពុកញៀនស្រានិងប្រើហិង្សាលើកូន ទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវគេសង្ស័យប្រើប្រាស់គ្រឿងញៀននិងផឹកស្រាស្រវឹងរួចប្រើហឹង្សាយកខ្សែក្រវ៉ាត់វាយកូន មានស្លាកស្នាមរបួសពេញខ្លួនត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២២ខែមករាឆ្នាំ
២០២២នេះ។
សមត្ថកិច្ចថាៈជនដង្ស័យជាឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ ភេទប្រុស  អាយុ៣១ឆ្នាំចំណែកកូនជាជនរងគ្រោះឈ្មោះសុខ ភក្តី ភេទប្រុសអាយុ០៥ឆ្នាំ ទាំង០២នាក់ឲ្យកូនរស់នៅភូមិត្រពាំងសំ​រោង ឃុះគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ៨០៧ ថាករណីអំពើហឹង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង០៩យប់ថ្ងៃទី២០ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា៖ជនបង្កជាមនុស្សញៀនស្រានិងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល០៥ឆ្នាំមក ដោយទុកកូនខាងប្តីជាអ្នកមើលថែ។នៅមុនពេលកើតហេតុ ជនបង្កជាឪពុកបានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវ៉ាត់ វាយទៅលើកូនរបស់ខ្លួនមានអាយុ០៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួនឃើញពីទង្វើដ៏អាក្រក់នេះក៏ត្រូវបានអ្នកជិតខាងជួយ
ឃាត់និងមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយដែរ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print