តុលាការខេត្តកំពង់ចាមសម្រេចចេញដីការឃំុខ្លួនជនត្រូវចោទ អោបថើបកូនក្រមំុគេកាលពីថ្ងៃចូលឆ្នាំហើយក្រោយពីសើុបសួរអស់ពេល៥ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ចាមៈ លោក នៅ យ៉ារ័ត្ន ចៅក្រមសើុបសួរ និងជាប្រធានសាលាដំបូង ខេត្តកំពង់ចាម បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ២៥១ ឃ.ខ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ទៅជនត្រូវចោទឈ្មោះខេន ខាវ ហៅ ញ៉ា ហើយដោយជាប់ចោទក្នុងបទ ប្រទូស្តកេរខ្មាស់ ដែលគេប្រព្រឹត្តទៅកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៦ (ថ្ងៃចូលឆ្នាំ)បន្ទាប់ពីការសើុបសួរអស់រយះពេល ៥ថ្ងៃ ។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ចាមបានបញ្ជាក់ឲ្យដឹងថា កាលពីពេលវេលាខាងលើនៅចំណុចផ្ទះរបស់ ឈ្មោះ នាង មើុ ភេទស្រី ស្ថិតនៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីប្រទូស្តកេរខ្មាស់ កើតឡើងបង្កដោយជនសង្ស័យឈ្មោះ ខេន ខាវ ហៅ ញ៉ា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចាប់អោបថើបទៅលើឈ្មោះ ឃីន ស្រីឡែន ហៅ ម៉ាប់ ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ពេលនោះ ឈ្មោះ សួន ឃីន ត្រូវជាឳពុកបង្កើតរបស់ឈ្មោះ ស្រីឡែន បានមកទាន់សួរនាំកូនស្រីរបស់ខ្លួន ហើយបានដាក់ពាក្យបណ្តឹងឲ្យឃាត់ខ្លួនតែម្តង ។
ក្រោយពីធ្វើការសាកសួររបស់មន្ត្រីជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ជនសង្ស័យ បានឆ្លើយសារភាឍពអោយដឹងថា នៅថ្ងៃ១៤ ខែមេសា វេលាម៉ោង ១១ៈ០០នាទី ថ្ងៃត្រង់ ឈ្មោះ ខេន ខាវ បានបបួល ឈ្មោះ ឃីន ស្រីឡែន និងឈ្មោះ នាង មើុ អោយទៅលេងផ្ទះរបស់ខ្លួននៅភូមិកោះចំប៉ា ពេលនោះពួកនាងក៏យល់ព្រមទៅ ហើយខ្លួនក៏ឌុបអ្នកទាំងពីរមកលេងផ្ទះខ្លួនដល់ម៉ោង ១៥ៈ០០នាទី បន្ទាប់មកខ្លួនឌុបអ្នកទាំងពីរ មកផ្ទះឈ្មោះ នាង មើុ វិញ ពេលមកដល់ពួកខ្លួនក៏អង្គុយលេងនៅក្នុងផ្ទះ ឈ្មោះ នាង មើុ បានខ្ចីម៉ូតូខ្លួនជិះចេញក្រៅបាត់ ពេលនោះខ្លួនបានចាប់អោបថើបឈ្មោះ ស្រី ឡែន នៅលើគ្រែ ហើយឳពុកនាងមកទាន់ក៏ប្តឹងមកសម្មត្ថកិច្ចនគរបាលតែម្តង។

ហើយបច្ចុប្បន្នជនល្មើសត្រូវបាននាំខ្លួនទៅឃំុនៅពន្ធនាគារខេត្តកំពង់ចាម (មាត់ឃ្មួង)ទៅតាមនិតិវិធីច្បាប់៕​

image image image

ដោយវណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print