ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃចន្ទទី២៤ ខែមករា ឆ្នាំ២០២២យ៉ាងដូច្នេះថា៖ សុនខហិតគ្រាប់មីន អាវុធជាតិផ្ទុះ និងសុនខស្រាវជ្រាវបច្ចេកទេស បានឆ្លងកាត់ការជ្រេីសរេីសសំរិតសំរាំងដោយការជ្រេីសរេីសពូជវៃឆ្លាត ហ្វឹកហ្វឺនតាំងពីតូចៗ បំប៉នសុខភាពរឹងមាំ ស្តាប់បទបញ្ជា….!
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ អគ្គនាយកស៊ីម៉ាក់ ក៏ធ្លាប់បានបញ្ជាក់ដែរថា៖ សុនខកម្ពុជា គឺពិតជាអាចមានសមត្ថភាពហិត អ្នកផ្ទុកមេរោគកូវីដ ១៩ បានពិតប្រាកដ។ ការថ្លែងបែបនេះរបស់លោកអគ្គនាយកស៊ីម៉ាក់ បានធ្វេីឡើងនៅវិទ្យាស្ថានបច្ចេក ទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលតំណាងឱ្យក្រសួងសុខាភិបាល និងអង្គភាពស៊ីម៉ាក់បានរៀបចំសិក្ខា សាលាដើម្បីវាយតំលៃការងារស្រាវជ្រាវបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ ដែលត្រូវបិទបញ្ចប់ការស្រាវជ្រាវរបស់ខ្លួន ។
លោក ហេង រតនា បានបន្តថា សិក្ខាសាលានេះ បានបិទជាមួយការវាយតំលៃច្បាស់លាស់ថា “កម្ពុជា មានអ្នកហ្វឹកហ្វឺនសុនខនិងសុនខដែលអាចមានសមត្ថភាពរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩”។
ដោយឡែកស្តង់ដាប្រតិបតិ្ត អ្នកបច្ចេកទេសអាចត្រូវអភិវឌ្ឍន៍ទៅតាមតំរូវការនៃការប្រេីប្រាស់សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ ទៅស្ថានភាពជាក់ស្តែងនិងស្របតាមសមត្ថភាពរបស់សុនខ!។ មោទនភាពដែលកូនខែ្មរអាចធ្វេីបាន!៕ដោយ៖ស តារា