អគ្គនាយកស៊ីម៉ាក់​ សុនខហិតគ្រាប់មីន​ អាវុធជាតិផ្ទុះ​ និងសុនខស្រាវជ្រាវបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅថ្ងៃចន្ទទី​២៤​ ខែមករា​ ឆ្នាំ​២០២២យ៉ាង​ដូច្នេះ​ថា៖​ សុនខហិតគ្រាប់មីន​ អាវុធជាតិផ្ទុះ​ និងសុនខស្រាវជ្រាវបច្ចេកទេស​ បានឆ្លងកាត់ការជ្រេីសរេីសសំរិតសំរាំង​ដោយការជ្រេីសរេីសពូជវៃឆ្លាត​ ហ្វឹកហ្វឺនតាំងពីតូចៗ​ បំប៉នសុខភាពរឹងមាំ​ ស្តាប់បទបញ្ជា….!

សូមជម្រាបថា​ កាលពី​ថ្ងៃទី​២៤ ខែធ្នូ​ ឆ្នាំ​២០២១កន្លងទៅនេះ​ អគ្គនាយកស៊ីម៉ាក់​ ក៏ធ្លាប់​បានបញ្ជាក់ដែរថា៖​ សុនខ​កម្ពុជា​ ​គឺ​ពិតជា​អាចមាន​សមត្ថភាព​ហិត អ្នក​ផ្ទុកមេរោគ​កូ​វីដ ១៩ បានពិតប្រាកដ។ ការថ្លែងបែបនេះ​របស់លោកអគ្គនាយក​ស៊ីម៉ាក់ បានធ្វេី​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេក ទេស​សកម្មភាព​កំចាត់មីន ខេត្តកំពង់ឆ្នាំង ក្រុមការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល​តំណាងឱ្យ​ក្រសួងសុខាភិបាល និង​អង្គភាព​ស៊ីម៉ាក់​បានរៀបចំ​សិក្ខា សាលា​ដើម្បី​វាយតំ​លៃ​ការងារ​ស្រាវជ្រាវ​បច្ចេកទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ ដែល​ត្រូវ​បិទ​បញ្ចប់​ការស្រាវជ្រាវ​របស់ខ្លួន ។

​លោក​ ហេង​ រតនា​ ​បាន​បន្តថា សិក្ខាសាលា​នេះ បាន​បិទ​ជាមួយ​ការវាយតំ​លៃ​ច្បាស់លាស់​ថា “​កម្ពុ​ជា​ មាន​អ្នក​ហ្វឹកហ្វឺន​សុនខ​និង​សុនខ​ដែល​អាចមាន​សមត្ថភាព​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩”​។

ដោយឡែកស្តង់ដាប្រតិបតិ្ត​ អ្នកបច្ចេកទេសអាចត្រូវអភិវឌ្ឍន៍ទៅតាមតំរូវការនៃការប្រេីប្រាស់សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ​ ទៅស្ថានភាពជាក់ស្តែងនិងស្របតាមសមត្ថភាពរបស់សុនខ!។ មោទនភាពដែលកូនខែ្មរអាចធ្វេីបាន!៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print