Burnley ពិភាក្សាជាមួយ Juventus សម្រាប់ការផ្ទេរខ្សែបម្រើ Aaron Ramsey ក្នុងកិច្ចសន្យាខ្ចីជើង

ចែករំលែក៖

កីឡាករ Ramsey អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal ចង់ត្រលប់ទៅ Premier League វិញ បន្ទាប់ពីបរាជ័យក្នុងការផ្លាស់ទៅ Juventusហើយពេលនេះ​កំពុង​ពិភាក្សា​ជុំវិញ​ការ​ផ្លាស់ប្ដូរក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

គ្រូបង្វឹករបស់ Burnley លោក Shaun Dyche មិនអាចបង់ថ្លៃដែលមានប្រាក់ឈ្នួល៤០ម៉ឺនផោនក្នុងមួយសប្តាហ៍របស់ Ramsey ទេ ប៉ុន្តែ Ramsey វ័យ៣១ឆ្នាំនៅតែអាចពិចារណាការផ្លាស់ប្តូរបន្ទាប់ពីការបដិសេធដំបូង ដោយ Juventus អស់សង្ឃឹមក្នុងការរក្សាកីឡាករូបនេះនៅក្នុងក្លិប។កីឡាកររូបនេះមានសង្ឃឹមថានឹងទៅក្លិប Crystal Palace ប៉ុន្តែក្រុមរបស់លោក Patrick Viera មិនបានចូលមកបង្ហាញចំណាប់អារម្មណ៍ពេញលេញទេ។គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានបញ្ជាក់កាលពីដើមខែមករាថា Ramsey មានសេរីភាពក្នុងការចាកចេញ ដោយពណ៌នាថា គាត់មានលើសតម្រូវការ។ លោក Allegri បាននិយាយថា “Ramsey បានត្រលប់មកវិញនៅថ្ងៃនេះ បន្ទាប់ពីពួកយើងបានឱ្យគាត់សម្រាកពីរបីថ្ងៃដើម្បីធ្វើការ ហ្វឹកហាត់ដាច់ដោយឡែកនៅប្រទេសអង់គ្លេស។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​គឺ​ជា​កីឡាករ​ដែល​មានទម្រង់លេងល្អម្នាក់”។Ramsey បាន​រង​របួស​​ចាប់​តាំង​ពី​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​ក្នុង​ឆ្នាំ២០១៩ ដោយ​លេង​បាន​តែ​៦៩​ដង ស៊ុត​បាល់បញ្ចូលទីបាន​៦​គ្រាប់។ គាត់បានចាប់ផ្តើមនៅលីកកំពូលអ៊ីតាលី Serie A តែមួយដងគត់សម្រាប់ក្រុមរបស់លោក Allegri នៅរដូវកាលនេះ។ ការ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ​បាន​កើត​ឡើង​ក្នុង​ខែ​តុលា ប៉ុន្តែ​បាន​ត្រឹម​តែ​៥នាទី​ចុងក្រោយ​ប៉ុណ្ណោះ​ក្នុង​ក្រប​ខ័ណ្ឌ Champions League ទល់​នឹងក្រុម Zenit ។

របាយការណ៍ថ្មីៗនេះបានបង្ហាញថា Ramsey បានធ្វើឱ្យក្រុម Juventusខឹងសម្បារដោយបដិសេធការផ្លាស់ប្តូរដោយខ្ចីជើងទៅក្លិប Newcastle ដែលចង់ជំរុញការដេញថ្លៃរបស់ពួកគេសម្រាប់ការបន្តនៅលីកកំពូលPremier League នៅរដូវកាលក្រោយ ៕ (រូបភាព ៖ The Sun)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print