ក្រសួងធនធានទឹក :ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ តាមតំបន់វាលទំនាប និងតំបន់ជួរភ្នំដងរែក

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ តាមតំបន់វាលទំនាប និងតំបន់ជួរភ្នំដងរែក ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, – នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ។ – នៅថ្ងៃទី១ ខែកុម្ភៈ ឥទ្ធិពលពីទនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ C

– នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C
ថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– អាចមានភ្លៀង ក្នុងកម្រិតខ្សោយ ។
អាស័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូន សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print