រដ្ឋមន្ត្រីការបរទេសហៅទូតទាំងអស់មកជួប ដើម្បីផ្តល់ព័ត៌មានពីដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុនសែន ទៅមីយ៉ាន់ម៉ា !

ចែករំលែក៖

ភ្នំពេញ៖ សូមជម្រាបជូនថា,លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសរសេរនៅលើហ្វេសបុកផេកផ្លូវការរបស់ លោកដោយភ្ជាប់ជាមួយរូបភាពជំនួបជាមួយអង្គទូតនានា នៅកម្ពុជាចំនួន៤សន្លឹកនៅថ្ងៃនេះថា ជាជំនួបដើម្បីផ្តល់ ព័ត៌មានស្តីពីដំណើរទស្សកិច្ចការងាររបស់សម្ដេចតេជោ ហ៊ុនសែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថាជំនួបជាមួយអង្គទូតធ្វើនៅ ព្រឹកថ្ងៃទី២៥ ខែមករានេះ គឺចង់បង្ហាញឱ្យឃើញពី គោលបំណងរបស់កម្ពុជាក្នុងការរួមចំណែកកសាងសន្តិ ភាពនៅមីយ៉ាន់ម៉ា ដែលនឹងទាមទារការបង្កើនទំនុកចិត្ត ទៅវិញទៅមក។

លោកបានបញ្ជាក់ថា៖ «ខ្ញុំក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថា ដំណើរការសន្តិភាពនេះត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា ខ្លួនឯង។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងប្រឹងប្រែង សម្របសម្រួលដំណើរការនេះ ប៉ុន្តែជាក់ស្តែង ការគាំទ្រ ក្នុងលក្ខណៈស្ថាបនាពីគ្រួសារអាស៊ាន និងដៃគូរបស់ យើង ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ពិតជាមានសារៈសំខាន់ណាស់» ។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចនៅ ប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ ក្នុងបេសកម្មមួយដែលសម្ដេចថាជួយស្វែងរកដំណោះ ស្រាយដល់ភាពជាប់គាំងក្នុងប្រទេសនេះ និងនាំស្មារតី អាស៊ានត្រលប់មកវិញ។ ក្នុងដំណើរទស្សនកិច្ចនោះ មេ ដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បាន សន្យានឹងសម្ដេចតេជោថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំង សម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរ ទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់ អាវុធជនជាតិភាគតិចផងដែរ។ ដោយឡែកនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Sri Ismal Sabri Yaakob បានថ្លែងថា ម៉ាឡេស៊ីឯកភាព និងស្វាគមន៍ក្នុងការតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតអាស៊ានក្នុងកិច្ចការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពី សម្តេចតេជោជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Yab dato sri ismal sabri bin yaakob នៅព្រឹកនេះថា សម្តេចតេជោបានចាត់ទុកស្ថានភាពនៅមីយ៉ាន់ម៉ាមានសភាពស្មុគស្មាញ និងមានការលំបាក ដូច្នោះសម្តេចក៏សំណើរក្នុងការបង្កើតនូវយន្តការចំនួន២ដើម្បីរកច្រកចេញនៅក្នុងកិច្ចការនៅមីយ៉ាន់ម៉ា គឺយន្តការអាស៊ានត្រូយកា(Troika) ដើម្បីសម្របសម្រួលនឹងតាមដានវឌ្ឍនភាពនៃការងារ និងកិច្ចព្រមព្រៀងកូសង់ស៊ីស៥ចំណុច ដោយយន្តការនេះមានកម្ពុជាជាប្រធានអាស៊ានបច្ចុប្បន្ន មានប្រ៊ុយណេអតីតប្រធានអាស៊ាន និងឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានអាណត្តិក្រោយ ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ និងទី២ សម្របសម្រួលជំនួយមនុស្សធម៌ដើម្បីឲ្យទៅដល់ដៃរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងតែមានតម្រូវការចាំបាច់។

សូមបញ្ជាក់ថា, ឆ្លើយតបទៅនឹងរឿងនេះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក៏បានទទួលយកសំណើរ និងគាំទ្រយន្តការទាំងពីរចំណុចរបស់សម្តេចតេជោ ហើយនឹងស្នើរសុំឲ្យរដ្ឋមន្រ្តីការបរទេសអាស៊ាន និងឧត្តមមន្រ្តីអាស៊ានដើម្បីជួបពិភាក្សាគ្នា។

លោក Sabri bin yaakob ក៏បានគាំទ្រជាថ្មីចំពោះប្រេសិតពិសេសក្នុងកិច្ចការមីយ៉ាន់ម៉ា តែធ្វើយ៉ាងណាគឺឲ្យប្រេសិតពិសេសរបស់អាស៊ានមានសិទ្ធិអាចជួបគ្រប់ភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print