មន្ត្រីក.ប.ប. បន្តចុះត្រួតពិនិត្យគុណភាពទំនិញ មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ មន្ត្រីក.ប.ប.ប្រចាំខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ បានធ្វើការចុះអង្កេតទីផ្សារនានា ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២៥​ ខែមករា​ ឆ្នាំ​២០២២។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការលើកនេះ បានធ្វេី​ឡើង​នៅថ្ងៃទី២៤ ខែមករាម្សិលមិញនេះ​ ដោយ​មន្ត្រីជំនាញ​ បានរកឃើញទំនិញខូចគុណភាពចំនួន ២០០.៩៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៨លីត្រ។

គួរបញ្ជាក់ថា​ ក្រោយប្រតិបត្តិការចប់​ទំនិញខាងលើ​ ត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាព៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print