ក្នុង​ឆ្នាំ​២០២១កម្ពុជា! ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ រកចំណូលបានជាង៦១១លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹង​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២​នេះថា៖ កម្ពុជា​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅក្នុង​ឆ្នាំ២០២១​ រកចំណូលបានជាង៦១១លានដុល្លារ។

ជាក់ស្ដែង​យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា៖ ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១,៧៧០,៨១៤ដុល្លារ
ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០,២៥៥,៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,៥១៥,០១៤.៨៤ដុល្លារ។

ចំណែក​ចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន កើនឡើងចំនួន២៨,០០០តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១,៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គួរជម្រាបថា​ គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

ដោយ​ឡែក​ កម្ពុជា​ នៅក្នុង​ឆ្នាំ២០២០​កន្លង​ទៅ​ បាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ខណៈ​ជ័រកៅស៊ូរបស់កម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន ,វៀតណាម, សង្ហឹបុរី និងម៉ាឡេស៊ីផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print