រដ្ឋបាលខេត្តបន្ទាយមានជ័យបើកកិច្ចប្រជុំប្រកាសលេខ ០៨៩ និង០៣០ របសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី អចលនវត្ថុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ រួមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកនៃកិច្ចប្រជុំ  ផ្សព្វ

ផ្សាយប្រកាសលេខ០៨៩ ចុះថ្ងៃទី២០  ខែមករា  ឆ្នាំ២០២០  ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រកាសលេខ ០៣០ ចុះថ្ងៃទី១៣  ខែមករា  ឆ្នាំ២០១៧ ស្ដីពីការគ្រប់គ្រង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទាន នៅ ព្រឹកថ្ងៃទី២៥  ខែ មករា ឆ្នាំ២០២២នេះ។

 មានការចូលរួមលោកអ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃនិយតករអាជីវកម្ម កម្មវត្ថុនិងបញ្ចាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ 

លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ដោយ​សារការរីករាលដាលនៃជំងឺកូវីដ១៩  បានធ្វើឲ្យមានការអាក់ខាន  ក្នុងការផ្សព្វផ្សាយសេចក្ដីប្រកាសនេះ ដូចនេះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការផ្សព្វផ្សាយប្រកាសលេខ០៨៩និងប្រកាស០៣០ ដល់អាជីវករ​ដែលបើកអាជីវកម្មឲ្យមានច្បាប់អនុញ្ញាត ឬអាជ្ញាប័ណ្ណឲ្យបានគ្រប់ៗគ្នាក្នុងនោះមន្ត្រីយើងបានធ្វើការចុះស្រង់ទិន្នន័យអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍បានពុំមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី  លិខិតអនុញ្ញាតអាជីវកម្មនិងអាជ្ញាប័ណ្ណសម្រាប់ក្រុងប៉ោយប៉ែតមានចំនួន១០ នាក់  ក្រុងសិរី មានចំនួន៣៦ នាក់ ស្រុកព្រះនេត្រព្រះមានចំនួន២ នាក់និងស្រុកម៉ាឡៃមាន ចំនួន១២ នាក់ទាំងអស់នេះពុំទាន់មានច្បាប់ត្រឹមត្រូវ ដូច្នេះសូមធ្វើការទំនាក់ទំនងជាមួយមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តជារៀងរាល់ម៉ោងធ្វើការ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃនិយតករអាជីវកម្ម កម្មវត្ថុនិងបញ្ចាំបានមានប្រសាសន៍ថា៖ការប្រកាសលេខ០៨៩ និងប្រកាស០៣០ថ្ងៃនេះ គឺបានបង្កើតឡើងដើម្បីពង្រឹងការងារគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដែលនេះបង្ហាញ​អំពីការគិតគូរឲ្យហ្មត់ចត់និងយកចិត្តទុកដាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធ មុនីរ័ត្ន         ឧបនាយក មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មទៅជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពនៃការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃតម្រូវការដីធ្លី លំនៅឋានជាលក្ខណៈអាជីវកម្មមានដូចជាការសាងសង់បុរី  ផ្ទះល្វែង  ខុនដូនិងពុះដីលក់ជាដើម។

ឯកឧត្ដមជូ វណ្ណៈ ​បានបញ្ជាក់ទៀតថា៖កិច្ចប្រជុំផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់និងផ្តល់នូវប្រយោ​ជ​ន៍ជាច្រើនដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធពិសេសបងប្អូនអាជីវករ អ្នកអភិវឌ្ឍន៍អចលវត្ថុ អ្នកទទួល​បញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទានឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិធាននីតិវិធីលក្ខខណ្ឌនិងរបៀបរបបក្នុងការស្នើសុំលិខិតអនុញ្ញាតអាជីវកម្មលំនៅឋាន អាជីវកម្មទទួលបញ្ចាំនិងទទួលស្គាល់ជាភោគដោយអនុប្បទានពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក៏ដូចជា កម្រិតនៃការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីធ្វើ ៕ វណ្ណា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print