ខេត្តបន្ទាយមានជ័យៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ រួមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកនៃកិច្ចប្រជុំ ផ្សព្វ
ផ្សាយប្រកាសលេខ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រកាសលេខ ០៣០ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ដីពីការគ្រប់គ្រង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទាន នៅ ព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២២នេះ។
មានការចូលរួមលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃនិយតករអាជីវកម្ម កម្មវត្ថុនិងបញ្ចាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យមានការអាក់ខាន ក្នុងការផ្សព្វផ្សាយសេចក្ដីប្រកាសនេះ ដូចនេះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងធ្វើការផ្សព្វផ្សាយប្រកាសលេខ០៨៩និងប្រកាស០៣០ ដល់អាជីវករដែលបើកអាជីវកម្មឲ្យមានច្បាប់អនុញ្ញាត ឬអាជ្ញាប័ណ្ណឲ្យបានគ្រប់ៗគ្នាក្នុងនោះមន្ត្រីយើងបានធ្វើការចុះស្រង់ទិន្នន័យអាជីវកម្មអភិវឌ្ឍន៍ដីឡូត៍បានពុំមានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្មនិងអាជ្ញាប័ណ្ណសម្រាប់ក្រុងប៉ោយប៉ែតមានចំនួន១០ នាក់ ក្រុងសិរី មានចំនួន៣៦ នាក់ ស្រុកព្រះនេត្រព្រះមានចំនួន២ នាក់និងស្រុកម៉ាឡៃមាន ចំនួន១២ នាក់ទាំងអស់នេះពុំទាន់មានច្បាប់ត្រឹមត្រូវ ដូច្នេះសូមធ្វើការទំនាក់ទំនងជាមួយមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តជារៀងរាល់ម៉ោងធ្វើការ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្ដម ជូ វណ្ណៈ អគ្គនាយកនៃនិយតករអាជីវកម្ម កម្មវត្ថុនិងបញ្ចាំបានមានប្រសាសន៍ថា៖ការប្រកាសលេខ០៨៩ និងប្រកាស០៣០ថ្ងៃនេះ គឺបានបង្កើតឡើងដើម្បីពង្រឹងការងារគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដែលនេះបង្ហាញអំពីការគិតគូរឲ្យហ្មត់ចត់និងយកចិត្តទុកដាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយក មន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្របទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការពង្រឹងការគ្រប់គ្រងនគររូបនីយកម្មទៅជាគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធានាប្រសិទ្ធភាពនៃការគ្រប់គ្រងលើអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃតម្រូវការដីធ្លី លំនៅឋានជាលក្ខណៈអាជីវកម្មមានដូចជាការសាងសង់បុរី ផ្ទះល្វែង ខុនដូនិងពុះដីលក់ជាដើម។
ឯកឧត្ដមជូ វណ្ណៈ បានបញ្ជាក់ទៀតថា៖កិច្ចប្រជុំផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់និងផ្តល់នូវប្រយោជន៍ជាច្រើនដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធពិសេសបងប្អូនអាជីវករ អ្នកអភិវឌ្ឍន៍អចលវត្ថុ អ្នកទទួលបញ្ចាំ និងទទួលប្រតិភោគ ដោយអនុប្បទានឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍វិធាននីតិវិធីលក្ខខណ្ឌនិងរបៀបរបបក្នុងការស្នើសុំលិខិតអនុញ្ញាតអាជីវកម្មលំនៅឋាន អាជីវកម្មទទួលបញ្ចាំនិងទទួលស្គាល់ជាភោគដោយអនុប្បទានពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក៏ដូចជា កម្រិតនៃការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីធ្វើ ៕ វណ្ណា