ភ្នំពេញ ៖ បុរសម្នាក់មានតួនាទីជាមន្រ្តីនគរបាលបានផឹកស្រាស្រវឹងបេីករថយន្តរេចង្កូតបុករះរទេះលក់មីឆា បាយឆា បណ្ដាលឱ្យរងការខូចខាតនិងខ្ទាតរាយប៉ាយពេញផ្លូវ រួចបន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋនិងប៉ះរថយន្តមួយគ្រឿងទៀតដែលកំពុងចតក្នុងផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ
បានកេីតឡេីងនៅវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងនឹងផ្លូវលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់មានមុខងារជាមន្រ្តីនគរបាលបេីករថយន្តម៉ាកកាមរីហាយប្រ៊ីដ
ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-3882 ធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងលូប្រាំ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ខណៈមកដល់ចំណុចកេីត
ហេតុខាងលេីអ្នកបើកបររូបនេះមានបំណងបត់ទៅផ្លូវវេងស្រេង ស្រាប់តែរេចង្កូតទៅបុករះរទេះលក់មីឆាបាយឆា បណ្ដាលឱ្យរងការខូចខាតខ្ទាតរាយប៉ាយពេញផ្លូវ រួចបន្តជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យបែកបាក់ និងបានប៉ះរថយន្តមួយគ្រឿងទៀតដែលកំពុងចតក្នុងផ្ទះរងការខូចខាតយ៉ាងដំណំផងដែរ តែសំណាងល្អក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍មកធ្វេីការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ភារ៉ាដង្កោ