ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ ក្រសួងអប់រំយុវជននិង កីឡាបានសហការអង្គការឌីវីវីអន្តរជាតិប្រចាំប្រទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការអប់រំមនុស្សពេញវ័យនៅកម្ពុជាក្នុងគោលបំណងណែនាំ និងស្វែងយល់ពីការអប់រំមនុស្សពេញវ័យនៅកម្ពុជា។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅក្រោមអធិបតីភាព លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីលោក លោកស្រី អគ្គនាយក អគ្គនាយករង លោកលោកស្រី និងអ្នកចូលរួមក្នុងសិក្ខាសាលានេះសរុបចំនួន៨០នាក់ស្រី១៩នាក់ដែលជាតំណាងអញ្ជើញមកពីមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន៥មជ្ឈមណ្ឌលយុវជនចំនួន៥ រួមជាមួយមន្ត្រីថ្នាក់ដឹកនាំខេត្តស្រុកនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល។
លោករដ្ឋលេខាធិការ បានថ្លែងសន្ទរកថាបើកសិក្ខាសាលា និងកិច្ចពិភាក្សាដើម្បីទទួលបានការផ្ដល់យោបល់ពីអ្នកចូលរួមសម្រាប់ការអភិវឌ្ឍគំនិតទស្សនាទានចំនួន២លើការលើកកម្ពស់ការអប់រំមនុស្សពេញវ័យនៅកម្ពុជាគំនិតទី១សម្រាប់អភិវឌ្ឍន៍ក្នុងឆ្នាំ២០២២ និងគំនិតទី២សម្រាប់អភិវឌ្ឍក្នុងឆ្នាំ២០២៣៕
ដោយ : សិលា