ខេត្តកណ្តាល : នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Moderna) ដូសជម្រុញ (ដូសទី៤) ជូនដល់កងកម្លាំងនគរបាលវរៈ៦០៥ និងក្រុមគ្រួសារ។
ទន្ទឹមនោះ នៅពេលបញ្ចប់កម្មវិធីចាក់វ៉ាក់សាំង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាតនិងលោកឧត្តមសេនីយ៍ត្រីរឹម សារិ ស្នងការរង រៀបចំពិធីថ្លែងអំណរគុណ និងជូនផ្លែឈើនិងថវិកា ដល់ក្រុមគ្រូពេទ្យ០៦នាក់ ក្នុងនោះ លោកគ្រូពេទ្យជាប្រធានក្រុមថវិកាចំនួន២០០ដុល្លា ផ្លែឈើ១កន្ត្រក និងសមាជិក០៥នាក់ (ថវិកាក្នុងម្នាក់ៗ១០០ដុល្លា។ សរុបថវិកាចំនួន៧០០ដុល្លា។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៤៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៥,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៦៤% ។
រហូតដល់ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២២នាក់ (ឆ្លងសហគមន៌: ១៧ នាំចូល: ៥ នាក់) និងមានជាសះស្បេីយ ២០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២១១១៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧២៦៧ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ #៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2794262 ស្មេីនឹង 165340 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ៕
ដោយ : សិលា