ជិះឡានទៅទិញថ្នាំញៀនមិនទាន់បានប្រើផងសមត្ថកិច្ចចាប់ជាប់ ដកហូតបាន២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន២កញ្ចប់ខណៈដែលពួកគេបានជិះរថយន្តទៅទិញថ្នាំញៀនយកមកជក់

ការឃាត់នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១មានឈ្មោះ ស្រ៊ាង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទី២ឈ្មោះ ទ្រី ចាន់តារា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៥៤ ផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងអន្តរាគមន៍បានធ្វើការល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពជួនពលរដ្ឋហើយក៏មានគេរាយការណ៍ថាជនទាំងពីរបានទិញថ្នាំញៀនពីម្តុំមុខពេទ្យលោកសង្ឃ ភ្លាមនោះកម្លាំងសមត្ថកិច្ចឃើញរថយន្តស៊េរីទំនើបម៉ាកព្រួស ពាក់ស្លាកលេខ ភ្នំពេញ2P-5328 មកឈប់នៅចំណុចខាងលើក៏ឃាត់ត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន២កញ្ចប់តូចទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេពិតជាបានទិញថ្នាំញៀនដើម្បីយកទៅជក់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕

20160420_180922

20160420_220353

20160420_220333

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print