រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ​ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ នាថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក​​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក ឯក ឃុនដឿន អភិបាល​ នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ និងតាមប្រព័ន្ធវីឌីអូអនឡា​ញ ZOOM MEETING។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ធុយ សុខន និង លោកជំទាវ ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , លោកតំណាងអគ្គិសនីកម្ពុជា , លោកប្រធានការិ.គយ និងរដ្ឋាករខណ្ឌ , ក្រុមលេខាធិការ , លោក លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន ៥៦ នាក់។

កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៥ មានដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ (កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ ។
២- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៣- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង ដីកា ស្តីពី ការលើកលែងការបង់តម្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្នាក់ទី១២សម្រាប់ឆ្នាំ២០២១ ។
៥- បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង ១០ និង០០ នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print