ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ នាថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ខ្លួន ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ និងតាមប្រព័ន្ធវីឌីអូអនឡាញ ZOOM MEETING។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ធុយ សុខន និង លោកជំទាវ ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , លោកតំណាងអគ្គិសនីកម្ពុជា , លោកប្រធានការិ.គយ និងរដ្ឋាករខណ្ឌ , ក្រុមលេខាធិការ , លោក លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន ៥៦ នាក់។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៥ មានដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ (កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ ។
២- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៣- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។
៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង ដីកា ស្តីពី ការលើកលែងការបង់តម្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្នាក់ទី១២សម្រាប់ឆ្នាំ២០២១ ។
៥- បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង ១០ និង០០ នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕
ដោយ៖ស តារា