ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីងដល់អ្នកជិតខាង ខណៈក្មេងប្រុសម្នាក់ឡេីងលេីផ្ទះក៏ប្រទះឃេីញបុរសម្នាក់ចង ក សម្លាប់ខ្លួនដោយខ្សែរក្រវ៉ាត់ជាប់និងជញ្ចាំងផ្ទះ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ទឹម ង៉ែត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបបកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុជាមួយបងប្អូន និងមានស្រុកកំណេីតនៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
តាមសម្ដីបងប្រុសជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្អូនប្រុសរបស់គាត់ជាជនរងគ្រោះគឺមានជំងឺប្រចាំកាយ ដោយលេបថ្នាំជាប្រចាំ ហេីយកន្លងមកជនរងគ្រោះក៏ធ្លាប់គិតខ្លីបញ្ចប់ជីវិតដែរ ព្រោះតែមិនចង់ឲ្យបងប្អូនពិបាកដោយសាររូបគាត់ ក៏ប៉ុន្តែត្រូវបងប្អូនឃាត់ទាន់ ។ ប្រភពដដែលបន្តថា នៅថ្ងៃកេីតហេតុក៏ជនរងគ្រោះក៏ទៅធ្វេីការជារោងចក្រធម្មតាដែរ រហូតនៅល្ងាចថ្ងៃកេីតហេតុជនរងគ្រោះក៏សុំចេញពីធ្វេីការមកមុនគេដោយប្រាប់ថាមិនស្រួលខ្លួន ។ លុះល្ងាចថ្ងៃកេីតហេតុស្រាប់តែមានក្មួយប្រុសជនរងគ្រោះបានឡេីងទៅលេងលេីផ្ទះស្រាប់តែឃេីញជនរងគ្រោះចង ក និងខ្សែរក្រវ៉ាត់ជាប់ជញ្ចាំងផ្ទះស្លាប់បាត់ទៅហេីយ ទេីបមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងបងប្អូនសាច់ញាតិជនរងគ្រោះ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅផ្នែកជំនាញកោសល្យវិច័យឲ្យមកពិនិត្យ ក៏បញ្ចាក់បានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាត (ចង ក សម្លាប់ខ្លួនឯងពិតមែន ) រួចក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ