បុរសម្នាក់មានជំងឺប្រចាំកាយ​ គិតថារស់នៅពិបាកដល់បងប្អូនមេីលថែ​ ​ក៏សម្រេចចិត្តចង​ ក​ បញ្ចប់ជីវិតស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ដល់អ្នកជិតខាង ខណៈក្មេងប្រុសម្នាក់ឡេីងលេីផ្ទះក៏ប្រទះឃេីញបុរសម្នាក់ចង​ ក​ សម្លាប់ខ្លួនដោយខ្សែរក្រវ៉ាត់ជាប់និងជញ្ចាំងផ្ទះ​ កាលពីវេលាម៉ោង៧​ និង៣០នាទីយប់​ ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចផ្ទះជួលមួយកន្លែង​ ក្នុងភូមិឬស្សី​៣​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    សពជនរងគ្រោះមានឈ្មោះ​ ទឹម​ ង៉ែត​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបបកម្មកររោងចក្រ​ ស្នាក់នៅកន្លែងកេីតហេតុ​ជាមួយបងប្អូន និងមានស្រុកកំណេីតនៅភូមិស្រែលាវ​ ឃុំត្រពាំងភ្លាំង​ ស្រុកឈូក​ ខេត្តកំពត​ ។ 

  តាមសម្ដីបងប្រុសជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ប្អូនប្រុសរបស់គាត់ជាជនរងគ្រោះគឺមានជំងឺប្រចាំកាយ​ ដោយលេបថ្នាំជាប្រចាំ​ ហេីយកន្លងមកជនរងគ្រោះក៏ធ្លាប់គិតខ្លីបញ្ចប់ជីវិតដែរ​ ព្រោះតែមិនចង់ឲ្យបងប្អូនពិបាកដោយសាររូបគាត់​ ក៏ប៉ុន្តែត្រូវបងប្អូនឃាត់ទាន់​ ។ ប្រភពដដែលបន្តថា​ នៅថ្ងៃកេីតហេតុក៏ជនរងគ្រោះក៏ទៅធ្វេីការជារោងចក្រធម្មតា​ដែរ រហូតនៅល្ងាចថ្ងៃកេីតហេតុជនរងគ្រោះក៏សុំចេញពីធ្វេីការមកមុនគេដោយប្រាប់ថាមិនស្រួលខ្លួន​ ។ លុះល្ងាចថ្ងៃកេីតហេតុស្រាប់តែមានក្មួយប្រុសជនរងគ្រោះបានឡេីងទៅលេងលេីផ្ទះ​ស្រាប់តែឃេីញជនរងគ្រោះចង​ ក​ និងខ្សែរក្រវ៉ាត់ជាប់ជញ្ចាំងផ្ទះ​ស្លាប់បាត់ទៅហេីយ​ ទេីបមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ និងបងប្អូនសាច់ញាតិជនរងគ្រោះ​ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុ​ ។ 

    ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅផ្នែកជំនាញកោសល្យវិច័យឲ្យមកពិនិត្យ​ ក៏បញ្ចាក់បានថា​ ជនរងគ្រោះពិតជាស្លាប់ដោយធ្វេីអត្តឃាត​ (ចង​ ក​ សម្លាប់ខ្លួនឯងពិតមែន​ )​ រួចក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print