ស្លាប់ម្នាក់របួសធ្ងន់ម្នាក់សង្ស័យបើកម៉ូតូបុករថយន្តដួល​ ទាំងព្រឹកនៅក្បែរវត្តសំបួរ

ចែករំលែក៖

ភ្នំពេញ៖​ បុរស២នាក់ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវប្រទះ ឃើញដេកដួលជើងគងលើម៉ូតូ​ កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ២១៧ ភូមិម័ល ក្បែរវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រជាពលរដ្ឋបាននិយាយថា ករណីអាចជិះម៉ូតូបុកឡានកុងតឺន័រពីក្រោយបណ្តាលឲ្យដួលស្លាប់ម្នាក់រង និងរបួសធ្ងន់ម្នាក់។ ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AR-7902ធ្វើដំណើរត្បូងទៅជើង។

ដោយឡែកសមត្ថកិច្ចប្រាប់ថា ករណីគ្រោះចរាចរណ៍នេះស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហើយពុំឃើញមានអត្តសញ្ញាណសម្គាល់ទេក្រៅពីឆែកទៅឃើញតែវិក័យបត្រខារ៉ាអូខេតែប៉ុណ្ណោះ៕

image

image

image

image

...

ដោយ៖​ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print