នគរបាលស្រុកត្បូងឃ្មំុឆ្មក់ចូលបង្ក្រាបជនសង្ស័យម្នាក់កំពុងដោះដូរថ្នាំញៀន​ ក្នុងហាងផឹកស៊ីយីហោ​ ម្លប់ស្វាយ

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មំុ ឆ្មក់ចាប់បង្ក្រាបក្នុងពេលដែលគេកំពុងដោះដូរ(លក់ថ្នាំញៀន)នៅកន្លែងលក់គ្រឿងក្លែម។

ប្រតិបត្តិការនេះធ្វើឡើងកាលវេលាម៉ោង៤និង២០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចហាងលក់គ្រឿងក្លែម យីហោម្លប់ស្វាយ ភូមិជើងខាល ឃុំមង់រៀវ ស្រុក-ខេត្តត្បូងឃ្មំុ។

លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យបានដឹងថា ជនសង្ស័យខាងលើ ឈ្មោះ នឹម ផានិត ហៅមុំ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិត្រពាំងក្រពើរ ឃុំមង់រៀវ ។ ហើយសមត្ថកិច្ចជំនាញបានឆ្មក់ចាប់បង្ក្រាប ខណៈដែលគេកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចហាងលក់គ្រឿងក្លែម យីហោម្លប់ស្វាយ ភូមិជើងខាល ឃុំមង់រៀវ ក្នុងនោះយើងឆែកឆេររកឃើញម្សៅក្រាម ពណ៍សសង្ស័យថ្នាំញៀន១កញ្ចប់តូច ។

លោកក៏បានបញ្ជាក់បន្ថែមថា បន្ទាប់មកនៅ ម៉ោង៥និង៣០នាទី ថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលក្រុងសួង ក្រោមការដឹកនាំរបស់លោក ប៉ុក តារា ព្រះរាអាជ្ញារងខេត្តត្បូងឃ្មុំ បានចះុទៅឆែកឆេរកន្លែងជនសង្ស័យស្នាក់នៅ បន្ទប់លេខ ១០១ ផ្ទះសំណាក់ភ្នំមាស ភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ហើយរកឃើញនិងដកហូត ឧបករណ៍ ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងមានម្សៅក្រាមពណ៍សសង្ស័យថ្នាំញៀន នៅជាប់ឧបករណ៍បន្តិចបន្តួច ដែលអាចយកធ្វើកោសល្យវិច្ច័យបាន។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងជាក់ស្តែង សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ កំពុងធ្វើសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕

image

image

ដោយ៖​ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print