ជនសង្ស័យម្នាក់បើកម៉ូតូសង់កូរ៉េធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េមកធ្វើសកម្មភាពឆក់ការបូបដៃពីនារីម្នាក់ដែលកំពុងជិះម៉ូតូឆាលី កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២៧១ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ គង់ គា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរបុគ្គលិកក្រុមហ៊ុន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែជិះម៉ូតូម្នាក់ឯងម៉ាកឆាលី ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1C-3242 មកពីដើរលេងជាមួយនឹងមិត្តភក្តិរបស់ខ្លួននៅម្ដុំកោះពេជ្រ ក្រោយពីដើរលេងរួចនារីរងគ្រោះក៏បានជិះម៉ូតូត្រលប់មកផ្ទះតែម្នាក់ឯង ហើយក៏ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សង់កូរ៉េ អត់ពាក់ស្លាក់លេខ ស្រាប់តែមកធ្វើសកម្មភាពឆក់ការបូបដៃពីនារីរងគ្រោះ រួចបានព្យាយាមជិះគេចខ្លួនបាត់សម្រោលតែម្យង។

ក្រោយកើតហេតុនារីរងគ្រោះត្រូវបានគេនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក៕

image1(1)

ដោយ៖ ស រស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print