ឆេះរោងសិប្បកម្មកែច្នៃឈើទាំងព្រលឹមអុល ខូចខាតសម្ភារអស់មួយចំនួននៅក្រុងស្ទឹងសែន​

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៤ និង៣៥នាទី​ទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ អគ្គិភ័យមួយបានលេបត្របាក់រោងសិប្បកម្មកែច្នៃឈើធ្វើគ្រឿងសង្ហារឹម១កន្លែង​របស់សណ្ឋាគារ៧ជាក់ដែលសាងសងរយៈពេលជាង៣ឆ្នាំមកហើយនៅមិនទាន់រួច​ ស្ថិតនៅក្នុងភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ថា​ ក្នុងហេតុការណ៍នេះយើង​បានប្រើប្រាស់រថយន្ដពន្លតអគ្គិភ័យចំនួន២គ្រឿង អស់ទឹកចំនួន៤ឡាន និងកម្លាំងសមត្ថកិច្ចចម្រុះមាន នគរបាលកងរាជអាវុធហត្ថ ​និងយោធា សរុបចំនួន​ជាង៤០នាក់ ទើបអាចពន្លតអគ្គិភ័យនេះបានជាស្ថាពរ​ ចំណែកសម្ភារខូចខាតមាន ម៉ាស៊ីន២គ្រឿង ទ្វារចំនួន​ជាង១០០សន្លឹក ឈើប្រណឹតចំនួន​ជាង១០ម៉ែត្រគូប រោងសិប្បកម្ម២ខ្នង ត្រូវបានខូចខាតទាំងស្រុង រីឯម្ចាស់​សណ្ឋាគារឈ្មោះ គុយ លាងគី​ ភេទប្រុស អាយុ៥៤ឆ្នាំ ​រស់នៅក្នុងភូមិកើតហេតុខាងលើ​។

ក្រោយពីអគ្គិភ័យបានរលត់​ជាស្ថាពរនោះសមត្ថកិច្ចនៅមិនដឹងពីមូលហេតុច្បាស់លាស់ទេ​ គ្រាន់តែដឹងថា​ភ្លើងបានចាប់ផ្ដើមឆេះពី​គំនរការលាជ័រសម្រាប់ចាក់ពុម្ភដែលបានគរទុក ដោយមិនទាន់សន្និដ្ឋានថា​មកពីអ្វីឲ្យពិតប្រាកដ​នោះទេ គ្រាន់តែខ្លះសន្ឋិដ្ឋានមិនប្រាកដថាប្រហែលមានគេលួចដុត ក្នុងនោះយើងក៏បានឃើញវត្តមានរបស់លោក  អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានចុះទៅ​ពិនិត្យ​ដល់ទីកន្លែងកើតហេតុនេះផងដែរ៕

Image16

Image18

Image20

Image15

Image22

Image19

Image14

...

ដោយ៖ ប៊ុន រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print