ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ លោកវរៈសេនីយ៍ឯក ញូង សំអឿន តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង។
បើតាមរបាយការណ៍កងរាជអាវុអធហត្ថក្រុងស្វាយរៀងបានឲ្យដឹងថា អង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀងធ្វើការកសាងដែលមានការឧបត្ថមគាំទ្រជ្រំជ្រែងរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំងស្មារតី សម្ភារថវិការរបស់លោកផ្ទាល់ និងមានកាចូលរួមពីសប្បុរសជនក្នុងការកសាងអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង។ ហើយមានទំហំ២៥គុណ៥ ស្មើ១២៥ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ទទឹង៥ម៉ែត្រនិងបន្ទប់ទឹកចំនួន២ ផ្ទះបាយ១ និងបន្ទប់ស្នាក់នៅរបស់គរចល័ត១ កន្លែងធ្វើការ៦បន្ទប់មានរបង និងក្លោងទ្វារថ្មី។ នេះតាមបើរបាយការណ៍បានឲ្យដឹងទៀតថាអគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀងបានចាប់ផ្តើមកសាងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ ដែលចំណាយថវិការសរុប២៥.៩៤៦ដុល្លារ និង១.៣៥០០០០រៀល។
លោកវរៈសេនីយ៍ឯក ញូង សំអឿន បានមានប្រសាសន៍ថា ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តសូមឲ្យកងកម្លាំងកងរាជអាវុធហត្ថយើងនៅក្នុងមូលដ្ឋានក្រុងស្វាយរៀងក៏នៅទូទាំងខេត្តត្រូវមានការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបន្តរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើ។ ហើយការកសាងមូលដ្ឋានស្នាក់នៅ និងកន្លែងធ្វើការងាររបស់កងរាជអាវុធហត្ថឲ្យបានសមរម្យពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាបានគោលដៅប្រចាំការឈរជើងដើម្បីចេញប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ។
លោក ញូង សំអឿនបានបន្តទៀតថា ខណៈបានអគារថ្មីស្រទ្បាងនេះហើយត្រូវរួមគ្នាថែរក្សាឲ្យបានយូរអង្វែង និងអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពគឺយ៉ាងណាធ្វើការងារទៅតាមជំនាញរៀងៗខ្លួន៕
ដោយ៖ យឹម សុថាន