នារីគម្នាក់ត្រូវជនល្មោភកាមប៉ុនប៉ងរំលោភ និងវាយធ្វើបាបរួចសម្រាតសំលៀកបំពាក់ យកទៅទម្លាក់ចោល

ចែករំលែក៖

ភ្នំពេញ៖ នារីគម្នាក់ត្រូវបានជនល្មោភកាមដែលទើបតែស្គាល់គ្នាប៉ុនប៉ងរំលោភ តែនាងមិនព្រមក៏បានវាយធ្វើបាប និងសម្រាតសំលៀកបំពាក់ចេញអស់ រួចដឹកមកទំលាក់ចោលទាំងខ្លួនអាក្រាត។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៊ុន សីហា អាយុ២៣ឆ្នាំ ជាមនុស្សគ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ ជាមួយសង្សារជាអនិកជន។

ប្រភពព័ត៌មានពីក្រុមគ្រួសារនារីរងគ្រោះដែលបានសួរនាំដំណើររឿងពីនាងបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូឌុប មកលេងមិត្តភក្តិនៅម្តុំផ្សារសូរិយា។ ពេលជួបជុំគ្នារួចមក ក៏បានចែកផ្លូវគ្នាទៅរៀងៗខ្លួន ប៉ុន្តែក៏មានជនសង្ស័យម្នាក់បានបបួលរូបនាងឱ្យឡើងជិះរថយន្តជាមួយ ដើម្បីនាំទៅដើរលេងនៅម្តុំវត្តភ្នំតែ២នាក់។ ដោយរូបនាងក៏យល់ព្រមហើយមិនដឹងថាគេមានបំណងអាក្រក់អ្វីនោះទេ គ្រាន់តែចង់រាប់អានជាមួយគ្នាធម្មតាប៉ុណ្ណោះ ម្យ៉ាងវិញទៀតគេជាមិត្តភក្តិរបស់មិត្តភក្តិនាងផង។

ក្រោយពីដើរលេងនៅម្តុំវត្តភ្នំរួចហើយ ជនសង្ស័យបានដឹកនារីរងគ្រោះទៅកន្លែងផ្សេងទៀត ខណៈបើករថយន្តមកដល់កន្លែងស្ងាត់ជនសង្ស័យបានឈប់រថយន្ត រួចចាប់នារីរងគ្រោះសម្រាតសំលៀកបំពាក់បង្ខំរំលោភ តែនាងមិនព្រម រួចជនសង្ស័យគេបានវាយធ្វើបាប ហើយបានបើករថយន្តដឹកនាងមកដល់ម្តុំសណ្ឋាគារសុខា រួចទំលាក់នាងចុះពីលើរថយន្តទាំងខ្លួនអាក្រាតហើយបើករថយន្តគេចខ្លួនបាត់។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋនៅក្បែរនោះឃើញនារីរងគ្រោះ ឈរអក្រាតខ្លួនក៏បានយកសម្លៀកបំពាក់មកឲ្យនាងស្លៀក រួចដឹកនាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វាដើម្បីដាក់ពាក្យបណ្តឹង។

ក្រោយពេលសួរនាំពីដំណើររឿង និងបានដាក់ពាក្យបណ្តឹងកំណត់អត្តសញ្ញាណជនសង្ស័យ រួចក៏ឲ្យក្រុមគ្រួសារនាំនារីរងគ្រោះទៅវិញ៕

pp1

Untitled-1

pp2

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print