ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
របៀបវារៈនៃអង្គប្រជុំនាសប្តាហ៍នេះរួមមានៈ
១ – សេចក្តីព្រាងច្បាប់ស្តីពីយុតិ្តធម៌អនីតិជន
២ – សេចក្តីព្រាងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (២០១៦-២០២៣)
៣ – បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ន
នីតិប្បញ្ញាតិ្តលើ «កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ហុង គ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ »
អង្គប្រជុំនេះ នឹងត្រូវចាប់ផ្តើមនៅម៉ោង 8:30 ព្រឹក នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព ) រាជធានីភ្នំពេញ៕
ដោយ៖ សុវណ្ណារ៉ា
...