មានជើងហោះហើរជាង ១៤០០ជើង ត្រូវបានលុបចោលនៅថ្ងៃទី ៣០ខែមករា(ពេលវេលាអាមេរិក) ក្រោយពេលបណ្តារដ្ឋនៅតំបន់ភាគឦសាន្តអាមេរិកទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះព្រិល ហើយរដ្ឋមួយចំនួនបានប្រកាសអាសន្ន ។
តាមគេហទំព័រ FlightAware គិតត្រឹមល្ងាចថ្ងៃទី៣០ខែមករា មានជើងហោះហើរក្នុងស្រុកចំនួនជាង ១៤៥០ ជើងត្រូវលុបចោល។ ក្រៅពីណេះក៏មានជើងហោះហើរចំនួន១៧៧៤ជើង ពាក់ព័ន្ធអាមេរិក មានជើងហោះហើរក្រៅប្រទេស ក៏ត្រូវបានលុបចោល ឬពន្យាពេល។ អាកាសយានដ្ឋាន LaGuardia និងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉ក និងអាកាសយានដ្ឋានអន្តរជាតិ Boston Logan មានជើងហោះហើរត្រូវលុបចោលច្រើនជាងគេ ។
ក្នុងតំបន់ជាច្រើននៅភាគឦសាន្តអាមេរិក មានព្រិលធ្លាក់កម្រាស់ដល់ទៅ ៦០សង់ទីម៉ែត្រ បង្ខំឲ្យរដ្ឋាភីបាលរដ្ឋ ត្រូវបិទទ្វារនិងប្រកាសអាសន្ន ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ ។ ជាមួយគ្នានេះ នៅទីក្រុង Long Island រដ្ឋញូវយ៉ក មានមនុស្ស៣នាក់ស្លាប់ពាក់ព័ន្ធព្យុះព្រិល។
នៅក្នុងរដ្ឋ Massachusetts ព្រិលធ្លាក់យ៉ាងក្រាស់ធ្វើឲ្យពលរដ្ឋប្រមាណ ៣១ពាន់នាក់គ្មានអគ្គិសនីយ៍ប្រើប្រាស់តាំងពីព្រឹកថ្ងៃទី ៣០ខែមករា ហើយការដាក់ភ្លើងនឹងអូសបន្លាយដល់បញ្ចប់ថ្ងៃទី៣១ខែមករា៕ដោយ៖សាធី
រូបថត៖AFP/TTXVN.