ករណីឆ្លងកូវីដ-១៩នៅអាមេរិកថយចុះខ្លាំង ប៉ុន្តែអឺរ៉ុបមានករណីឆ្លង ១០,៣លាននាក់ក្នុង១សប្តាហ៍

ចែករំលែក៖

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅអាមេរិក មានសញ្ញាថយចុះ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកបានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងកូវីដ-១៩ហើយ ។ ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញការឆ្លងកូវីដ-១៩ មិនទាន់មានសញ្ញាថយចុះនៅឡើយទេ ដោយក្នុងមួយសប្តាហ៍កន្លងមកមានករណីឆ្លងរហូតដល់ទៅជាង១០,៣លាននាក់ ។

តាមគេហទំព័រWorldometers នៅថ្ងៃទី៣១ខែមករាបានផ្សាយថា ក្នុងរយៈពេល៧ថ្ងៃកន្លងមក ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង២១,៦លាននាក់ ថយចុះ៧% បើប្រៀបធៀបនឹងសប្តាហ៍មុន។ ផ្ទុយទៅវិញអ្នកស្លាប់ដោយកូវីដ-១៩បានកើនឡើង១៣% ។

ចំណែកអាមេរិកវិញ ករណីឆ្លងកូវីដ-១៩ បានថយចុះរហូតដល់ទៅ ៣៨% ក្នុងមួយសប្តាហ៍ គឺមានករណីឆ្លង ២,៩៥លាននាក់ បើប្រៀបធៀប១សប្តាហ៍មុនមានករណីឆ្លងជាង ៤,៧៥លាននាក់។ ចំណែកករណីឆ្លងកូវីដ-១៩ វិញ គឺបានកើនឡើង ៥% ។
តាមសារព័ត៌មាន New York Times បានផ្សាយថា ករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានកើនឡើងខ្ពស់នៅក្នុងរដ្ឋញូវយ៉ក និងរដ្ឋជាច្រើនកាលពីខែធ្នូឆ្នាំ២០២១ ។ ប៉ុន្តែនៅពេលនេះការឆ្លងមានសញ្ញាថយចុះវិញ ដែលជាការបង្ហាញឱ្យឃើញថា អាមេរិកបានឆ្លងផុតចំណុចកំពូលនៃការឆ្លងកូវីដ-១៩ហើយ។
ដោយឡែកនៅក្នុងតំបន់អឺរ៉ុប នៅតែជាតំបន់ក្តៅពីករណីឆ្លងកូវីដ -១៩ ដោយនៅក្នុងមួយសប្តាហ៍កន្លងមក មានអ្នកឆ្លងជាង ១០,៣លាននាក់ ស្មើនឹងពាក់កណ្តាលនៃការឆ្លងនៅទូទាំងពិភពលោក ។ ទន្ទឹមនឹងការឆ្លងក៏មានអ្នកស្លាប់ជាង២០ពាន់នាក់ផងដែរ ៕ ដោយសាធី

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print