ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានរួចប្រគល់ជូនសមត្ថកិច្ចក្រោយពីពួកគេបានធ្វេីសកម្មភាពឆក់ការបូបពីនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះជុះ សារ៉ស់ ភេទស្រីអាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃល្ងរ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនសង្ស័យឈ្មោះសំបុណ្យ ពុទ្ធីជ័យ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះបំណងទៅផ្សារបុរីសន្តិភាព២ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពឆក់យកការបូបស្ពាយពីរូបគាត់បានសម្រេចហេីយព្យាយាមគេចខ្លួន ។ ភ្លាមនោះរូបគាត់ក៏ជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗ ដោយជនសង្ស័យភ័យពេកក៏ជិះម៉ូតូដួលទេីបត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានភ្លាមៗម្នាក់នឹងយកការបូបមកវិញចំណែក២នាក់ទៀតគេចខ្លួនបាត់។
ក្នុងការបូបជនរងគ្រោះមានខ្សែរកប្លាទីនមួយខ្សែនិងឯកសារមួយចំនួនទៀតត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ