ក្រសួងធនធានទឹក : អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាបពីថ្ងៃទី៤-៨ខែកុម្ភៈ

ចែករំលែក៖

ភ្នំពេញ : ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ ៖

– ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ
– ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុង
​​​ឦសានក្នុងកម្រិតមធ្យម

– ពីថ្ងៃទី៧-៨ ខែកុម្ភៈ ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
​​- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦​​°C
​​- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥​ °C
​​- អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៩-២២°C គួបផ្សំនិងខ្យល់ក្នុងល្បឿនមធ្យម ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
​​-​សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦​ °C
​​- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
​​- អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ដោយឡែកនៅថ្ងៃទី៥-៦ ខែកុម្ភ: សីតុណ្ណភាពអប្បបរមា អាចពី១៨-២១°C គួបផ្សំនិងខ្យល់ក្នុងល្បឿនពីមធ្យមទៅខ្លាំង ។

៣-តំបន់មាត់សមុទ្រ ៖
​​-​សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
​​- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
​ – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print