ចាប់ពីថ្ងៃទី ២ខែកុម្ភៈ វិធានការរិត្បិតទប់ស្កាត់កូវីដ ១៩ មួយចំនួនត្រូវបានលុបចោល នៅក្នុងប្រទេសបារាំង ជាជំហានឆ្ពោះទៅរកជីវភាពរស់នៅធម្មតាវិញ បើទោះបីមានករណីឆ្លងអូមីក្រុងក្តី ។ ការសម្រេចខាងលើត្រូវបាននាយករដ្ឋមន្ត្រី Jean Castex បានប្រកាសថា ចាប់ពីថ្ងៃទី ២ខែកុម្ភៈ ប្រទេសបារាំង បានសម្រេចលុបចោលវិធានការមួយចំនួនក្នុងការទប់ស្កាត់កូវីដ ១៩ ដែលបានអនុវត្តជាច្រើនខែកន្លងមក ក្នុងនោះមានការពាក់ម៉ាស់ជាដើម ។ ក្នុងពេលនេះពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ទៀតឡើយ។ ជាមួយគ្នានេះការប្រមូលផ្តុំគ្នា ក្នុងព្រិត្តិការកីឡា វប្បធម៌ ក៏ត្រូវបានលុបចោលពីការកំណត់ចំនួនមនុស្សចូលរួម។ នេះជាជំហានដំបូងក្នុងគម្រោងពីរជំហានរបស់រដ្ឋាភិបាលបារាំង ដើម្បីលុបចោលរាល់ច្បាប់ទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅក្នុងខែកុម្ភៈនេះ ។ ជំហានទីពីរ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែកុម្ភៈ នៅពេលនោះក្លឹមរាត្រី ហាងបារ…នឹងអនុញ្ញាតឲ្យបើកទ្វារធម្មតាវិញ ។ កន្លងមកមានពីរប្រទេសនៅតំបន់អឺរ៉ុប បានលុបវិធានការរិតត្បិតទប់ស្កាត់កូវីដ ១៩ គឺអង់គ្លេស និងដាណឺម៉ាក បើទោះបីមានករណីឆ្លងប្រចំាថ្ងៃនៅខ្ពស់នៅឡើយទេ។ នៅក្នុងប្រទេសបារាំង រយៈពេលមួយសប្តាហ៍កន្លងមក មានករណីឆ្លង ជាង ៣សែននាក់ ក្នុងមួយថ្ងៃៗ ជាចំនួនច្រើនបំផុតនៅក្នុងតំបន់អឺរ៉ុប៕ដោយ៖សាធី
រូបថត៖Le Monde