ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបចំពោះសំណូមពរនិងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង !

ចែករំលែក៖

ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីសុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ និងឆ្លើយតបចំពោះសំណូមពរនិងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំបានបញ្ចប់ការធ្វើកោសល្យវិច័យគឺលទ្ធផលមិនមានការប្រែប្រួលទេ។ ក្រសួងអប់រំប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

ក្រសួងអប់រំ យុវជន និងកីឡាសូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ បានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន, ស្របតាមលក្ខណៈបច្ចេកទេស ប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់ ព្រមទាំងក្រោមការយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងមហាផ្ទៃ, អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួង សុខាភិបាល, អាជ្ញាធរដែនដី, កងកម្លាំង, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គិសនីកម្ពុជា, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់ បេក្ខជន ព្រមទាំងការអនុវត្តភារកិច្ចប្រកបដោយភាពម៉ត់ចត់, វិជ្ជាជីវៈ, មនសិការការងារ, និងស្មារតីទទួល ខុសត្រូវខ្ពស់របស់គណៈមេប្រយោគ និងគណៈកម្មការនានាគ្រប់ថ្នាក់។

ឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើត“គណៈកម្មការកោសលវិច័យ ដើម្បីពិនិត្យ និងដោះស្រាយករណីខាងលើ ធ្វើយ៉ាងណា ឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្តចំពោះលទ្ធផលប្រឡង។

ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការកោសលវិច័យបានរកឃើញថា លទ្ធផលនៃការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១. មិនមានការប្រែប្រួលទេ។ ឈរលើ មូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និង ដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងសូមលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំ ខាងមុខ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print