ខេត្តមណ្ឌលគិរី៖ គិតមកដល់ព្រឹកទី០៣ ខែកុម្ភៈឆ្នាំ២០២២នេះ សមត្ថកិច្ចបានរកឃើញសាកសពមនុស្សចំនួន២នាក់ទៀតហើយ សរុបអ្នកស្លាប់៥នាក់និងរបួសធ្ងន់ម្នាក់។
សាកសពដែលទើបរកឃើញនោះទី១-ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន)(ស្លាប់)។
ទី២-ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ
៥ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន)(ស្លា ប់)។
ករណីឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បង្កឱ្យមានការភ្ញាក់ផ្ញើលកាលពីវេលាម៉ោង១១ៈ៣០នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រោយកើតហេតុ គេឃើញមនុស្សស្លាប់ចំនួន០៣នាក់នៅនឹងកន្លែង រងរបួសធ្ងន់ម្នាក់ ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបាត់ខ្លួនចំនួន០២នាក់។
អំពើឃាតកម្មដ៏សាហាវនេះកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវរហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ទើបរកឃើញសព២នាក់ទៀត។
សូមជម្រាបថា៖ ជនរងគ្រោះ
ទី១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ
៤៥ឆ្នាំ ជនជាតិព្នង(ស្លាប់)។
ទី២-ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ
១៥ឆ្នាំ ជនជាតិព្នង(ស្លាប់)។
ទី៣-ឈ្មោះ នួន សំអាត ភេទប្រុស អា
យុ១៥ឆ្នាំ ជនជាតិព្នង(ស្លាប់)។
ទី៤-ឈ្មោះ ក្រាក់ ស្លុី ភេទប្រុស អាយុ
១២ឆ្នាំ ជនជាតិព្នង(របួសធ្ងន់)។
ទី៥-ឈ្មោះ និច ស្រី ភេទស្រី អាយុ៤១
ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន)(ស្លាប់)។
ទី៦-ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ
០៥ឆ្នាំ ជនជាតិព្នង(បាត់ខ្លួន)(ស្លា ប់)។
ជនរងគ្រោះឈ្មោះ ម៉ូត ក្រាក់ ត្រូវ
ជនល្មើសបាញ់ត្រូវ០១គ្រាប់ចំក្បាល
ពីខាងក្រោយធ្លាយមកចំភ្នែកខាងឆ្វេង
បណ្តាលឱ្យស្លាប់នៅនឹងកន្លែង
រីឯជនរងគ្រោះ២នាក់ទៀតត្រូវបាន
ជនល្មើសវាយនឹងវត្ថុរឹងចំផ្នែកខាង
ក្រោយនៃក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ
រីឯកុមារម្នាក់ទៀតរងរបួសធ្ងន់។
ចំពោះមូលហេតុបើឆ្លងតាមការស្រាវជ្រាវ របស់សមត្ថកិច្ច គឺករណីនេះកើតឡើងដោយសារគំនុំ ដែលពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យដើម្បីបន្តនីតិវិធី៕
ដោយ៖ វណ្ណៈ