គ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅចុងម៉ោងដោយកីឡាករបម្រុង Alex Berenguer បានជួយឱ្យក្រុម Athletic Bilbao ទទួលជ័យជម្នះ ១-០ លើក្រុម Real Madrid ដោយបានទម្លាក់ក្រុមនេះចេញពីពានរង្វាន់ Copa del Rey ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រកាលពីថ្ងៃព្រហស្បតិ៍។
ក្រុម Athletic Bilbao ដែលបានទម្លាក់ក្រុម Barcelona ក្នុងជុំមុនបានបញ្ចប់ការចាញ់៣លើកជាប់ៗគ្នាដោយក្រុម Real Madrid ក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល២ខែចុងក្រោយនេះ ដោយសារការស៊ុតបញ្ចូលទីចុងក្រោយរបស់កីឡាករ Berenguer នៅនាទីទី៨៩។ ក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងការប្រកួតតាំងពីដើមដំបូង និងដាក់សម្ពាធលើក្រុម Real Madrid រហូតដល់ទីបំផុតពួកគេបានបំបែកភាពជាប់គាំងនៅនាទីទី៨៩។ក្រុម Athletic Bilbao បានឡើងទៅជាមួយក្រុម Valencia, RayoVallecano និង Real Betis ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃសុក្រ ដោយការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវលេងជា២ជើង។Real Madrid ត្រូវបានបាត់បង់កីឡាករសំខាន់គឺអវត្តមាន Karim Benzema ដែលនៅតែមិនទាន់ជាសះស្បើយ១០០ភាគរយពីរបួសសាច់ដុំជើង និងការបង្ហាញខ្លួនពី Vinicius Jr.។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះទំនងជាមានការធ្លាក់ចុះបន្ទាប់ពីត្រឡប់ពីបំពេញកាតព្វកិច្ចអន្តរជាតិពីប្រេស៊ីលកាលពីដើមសប្តាហ៍។ Rodrygo ត្រូវបានគេដាក់បញ្ចូលដូចគ្នាតែប៉ុន្មានថ្ងៃបន្ទាប់ពីលេងនៅអាមេរិកខាងត្បូង។គ្រូបង្វឹកលោក Carlo Ancelotti បានប្រាប់អ្នកយកព័ត៌មានថា “យើងមានការប្រកួតដែលស្ថិតនៅក្រោមការគ្រប់គ្រង ហើយយើងអាចមានឱកាសឈ្នះក្នុងម៉ោងបន្ថែម ប៉ុន្តែពួកគេបានរកគ្រាប់បាល់បានយឺត ហើយពួកគេសមនឹងទទួលបានជ័យជំនះ” ។
នៅពេលសួរថា ហេតុអ្វីបានជាគាត់ជ្រើសរើសលេង Vinicius និង Rodrygo ជំនួស Gareth Bale និង Eden Hazard ដែលទាំង២នាក់មិនពេញចិត្តនឹងគ្រូបង្វឹក និងបន្តនៅ Real Madrid លោក Ancelotti បានឆ្លើយថា “កីឡាករផ្សេងទៀតក៏មិនបានលេងដែរ ហេតុអ្វីបានជាអ្នកធ្វើបែបនេះ មិនសួរអំពីពួកគេផងដែរ? ខ្ញុំមិនដាក់ទោសនរណាម្នាក់ទេពួកគេទាំងអស់គ្នាត្រូវប្រកួតដើម្បីលេងឲ្យល្អ” ៕ (រូបភាព ៖ BBC Sport)