អេហ្ស៊ីបទម្លាក់ម្ចាស់ផ្ទះកាមេរូនឡើងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

ចែករំលែក៖

អ្នកចាំទី Mohamed Abou Gabal របស់ក្រុមជម្រើសជាតិអេហ្ស៊ីបបានធ្វើការសង្គ្រោះដ៏អស្ចារ្យចំនួន២គ្រាប់ ខណៈដែលអេហ្ស៊ីបបានយកឈ្នះម្ចាស់ផ្ទះកាមេរូនក្នុងលទ្ធផល ៣-១ ក្នុងការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations បន្ទាប់ពីស្មើ០ទល់០ដោយគ្មានគ្រាប់បាល់បន្ទាប់ពីម៉ោងបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ។

ក្រុមកាមេរូនបានព្យាយាមស៊ុតបាល់ចូល១គ្រាប់ក្នុងចំណោម៤គ្រាប់នៃការស៊ុតប៉េណាល់ទីកាត់សេចក្តី ដោយកីឡាករ៣រូបស៊ុតបាល់ប៉េណាល់ទីមិនចូលគឺ Moukoudi, Lea Siliki និង Clinton Njie។ ចំណែកក្រុមអេហ្ស៊ីបវិញធ្វើបានល្អដោយស៊ុត៣គ្រាប់ចូលទាំង៣គ្រាប់។អេហ្ស៊ីបនឹងមានបំណងចង់ឈ្នះពាន Cup of Nations ជាលើកទី៨ដែលបន្តកំណត់ត្រានៅពេលដែលពួកគេជួបជាមួយសេណេហ្គាល់ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យខាងមុខនេះ។ ប៉ុន្តែពួកគេនឹងនៅដោយគ្មានគ្រូបង្វឹកលោក Carlos Queiroz ដែលត្រូវបានព្យួរសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីត្រូវបានបណ្តេញចេញក្នុងតង់ទី២កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការឈ្លោះប្រកែកគ្នា ជាមួយអាជ្ញាកណ្តាល។អេហ្ស៊ីបអាចនឹងឈ្នះក្នុងទម្រង់លេងយ៉ាងអស្ចារ្យនៅនាទីចុងក្រោយនៃម៉ោងបន្ថែម នៅពេលដែលកីឡាករ Ramadan Sobhi ស៊ុតបាល់ពីខាងស្ដាំ ដែលធ្វើឱ្យមិត្តរួមក្រុម៣នាក់ព្យាយាមសម្រុកចូលទី ប៉ុន្តែបានខកខានក្នុងការរកគ្រាប់បាល់។ ចំណែកខ្សែការពារកណ្តាលសញ្ជាតិកាមេរូន Michael Ngadeu Ngadjui ក៏មានឱកាសល្អក្នុងតង់ទី១ដែរ ដោយតែតបាល់ពីជ្រុងនៅនាទីទី១៨ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីក្រុមអេហ្ស៊ីបដដែល។

ការបរាជ័យរបស់ក្រុមកាមេរូនបានកើតមានឡើងជាបរាជ័យដ៏ធំមួយចំពោះក្រុមម្ចាស់ផ្ទះ ដែលការប្រកួតដ៏លំបាករបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយការប៉ះទង្គិចនៅកីឡដ្ឋាន ដែលនាំឱ្យមនុស្ស៨នាក់បានស្លាប់កាលពីសប្តាហ៍មុន។ ការប្រកួតកាលពីថ្ងៃព្រហស្បតិ៍គឺជាការប្រកួតលើកដំបូងនៅកីឡដ្ឋាន Olembe ចាប់តាំងពីសោកនាដកម្មកាលពីសប្តាហ៍មុន។

សហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិកបានផ្លាស់ប្តូរការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រចុងសប្តាហ៍ ខណៈដែលកំពុងស្វែងរកការធានាសុវត្ថិភាពប្រសើរឡើងពីអាជ្ញាធរកាមេរូន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺអេហ្ស៊ីបប៉ះសេណេហ្គាល់នឹងធ្វើឡើងនៅថ្ងៃទីអាទិត្យ ទី៧ ខែកុម្ភៈ ខណៈដែលការប្រកួតយកចំណាត់ថ្នាក់លេខ៣រវាងក្រុមប៊ូគីណា ហ្វាសូប៉ះកាមេរូននៅថ្ងៃទីសៅរ៍ទី៦ ខែកុម្ភៈខាងមុខនេះ ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print