កាន់តែទំនើប! ខាងគយដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បី សម្រួលការគិតពន្ធនាំចូល

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទមួយឈ្មោះ Cambodia Customs Tariff 2022 ដែលអនុញ្ញាតដល់អ្នកប្រើប្រាស់ស្វែងរកមុខទំនិញ និងគណនាតម្លៃពន្ធនាំចូលបាន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់េអង្គភាព អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានគយបញ្ជាក់ថា កម្មវិធីទូរស័ព្ទនេះនឹងជួយពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម ក៍ដូចជាជួយសម្រួលបន្ថែមទៀតដល់សាធារណជន និធុរជន ដល់ការស្វែងរកចំណាត់ថ្នាក់ទំនិញតាមលេខកូដ មុខទំនិញហាមឃាត់និងជាប់កម្រិត កំណត់ និងគណនាអត្រាពន្ធអាករប៉ាន់ស្មានជាដើម។

កម្មវិធី Cambodia Customs Tariff 2022 ត្រូវបានដាក់ឱ្យទាញយកដោយឥតគិតថ្លៃនៅលើ​​ PlayStore និង AppStore។
សូមបញ្ជាក់ថា, ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ អ្នករកស៊ី អ្នកវិនិយោគ ក្រុមហ៊ុន ជាដើម គឺស្ថាប័នរដ្ឋជាច្រើន បានប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ ផ្តល់ភាពងាយស្រួល លើសេវាសាធារណៈ កាន់តែរីកចម្រើន ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print