ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាល ក្រុង ប៉ោយប៉ែតបញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៤នាក់សកម្មឆក់ ទូរសព្ទដៃនិងដើរអុកឡុក នៅ ក្រុងប៉ោយប៉ែតទៅស្នងការខេត្តចាត់ការបន្តនៅព្រឹក ថ្ងៃទី៥ខែមករា ឆ្នាំ២០២២នេះ។
សមត្ថកិច្ចថាជនសង្ស័យមានៈ១-ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំ, ២-ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស ១៧ឆ្នាំ,៣-ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់),៤-ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត ។
លោកវរៈសេនីយ៌ត្រីសៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែតមាន ប្រសាសន៍ថាៈដោយអនុវត្តន៌តាមបទបញ្ជារបស់លោកឧត្តមសេនីយ៌ទោសិទ្ធិ ឡោះស្នងការនៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី៣ខែ កុម្ភៈឆ្នាំ ២០២២ មានពាក្យបណ្តឹងជនរងគ្រោះឈ្មោះឡាយ គីមប៊ួយ ភេទស្រីអាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិសាមគ្គីមាន ជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ត្រូវក្រុមចោរឆក់យកទូរសព្ទ័មួយគ្រឿង ម៉ាកអាយហ្វូន១៣ប្រូយកទៅបាត់ដោយសុវត្ថិភាពនិងបណ្តឹងរបស់ឈ្មោះ ចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ,ពីបទហិង្សាដោយចេតនា មាន ស្ថានទម្ទន់ទោស។ក្រោយមកម៉ោង៩និង៣០នាទីយប់ថ្ងៃដដែលកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមចោរឆក់ទាំងនោះ ។
ជនសង្សយ័ទាំង៤នាក់បានសារភាពថាខ្លួនពិតជាបានឆក់ទូរសព្ទ័ជនរងគ្រោះពិតមែន ហើយទូរសព្ទ័បានយកទៅអោយឈ្មោះវ៉េវយកទៅលក់ មិនដឹងបានប៉ុន្មានទេ ។
លោកបញ្ជាក់បន្ថែមថាក្រុមជនសង្ស័យទាំង៤នាក់នេះក្រោយពីកម្លាំងជំនាញសួរនាំស្ដាប់ចម្លើយសារភាពរួចរាល់បានកសាងសំណុំរឿងបញ្ជួនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់នីតិវិធីច្បាប់៕ វណ្ណា