ក្រុមជនសង្ស័យចូលផ្ទះប្រជាពលរដ្ឋ គំរាមប្លន់យកទ្រព្យសម្បត្តិទាំងក្បាលព្រលប់នៅឃុំក្រោលគោ

ចែករំលែក៖

ខេត្តស្វាយរៀ​ង​ ៖​ មានជនសង្ស័យមួយក្រុមបាន​ធ្វើសកម្មភាព​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​ទាំង​ក្បាលព្រលប់ ហើយបានប្លន់យក​ខ្សែ​​កទម្ងន់​៥ជី និង​លុយ​ប្រមាណ២០០ដុល្លារ នៅក្នុងឃុំក្រោលគោ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីក្បាលព្រលប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ​ ស្ថិតនៅ​ចំណុច​ភូមិ​ប្ញស្សី​ជួរ​ខា​ង​ជើង ឃុំ​ក្រោល​គោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយ​រៀ​ង ​។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ
ចែត ភន អាយុ៤០ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ុន ធីតា អាយុ៣០ឆ្នាំ ​រស់នៅ​ភូមិ-ឃុំ កើតហេតុខាងលើ​​ ។
តាមអ្នកភូមិ​​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​អង្គុយ​ខាងក្រោម​ផ្ទះស្រាប់តែមាន​ក្រុម​ចោរ១ក្រុម​មាន​គ្នា០៣នាក់​ស្លៀកពាក់​ខោ​លី​អូ បិទមុខ ប្រដាប់​ដោយ​អាវុធវែង​គ្រប់​ដៃចូល​មក​ភ្ជង់​បុរស​ជា​ប្តី ហើយ​សម្លុត​គំរាម​ឱ្យយក​មាសប្រាក់​មកឱ្យពួកគេ។​
ដោយមាន​ការភ័យខ្លាច ​ប្រពន្ធ​ជនរងគ្រោះ​បាន​ទៅ​យក​កា​បូ​បយួ​រដៃ ដែល​ដាក់​ខ្សែដៃ​មាស១ខ្សែទម្ងន់៥ជី និង​ប្រាក់​​ដុល្លារ​ចំនួន២០០ដុល្លារ​ឱ្យទៅ​ក្រុម​ចោរ ហើយ​នៅក្នុង​កា​បូ​បយួ​រដៃ​នោះ​មាន អត្តសញ្ញា​ណ​ប័ណ្ណសញ្ជាតិ​ខ្មែរ​ និង​ប​ណ្ណចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ រួចហើយក្រុមចោរបាន​នាំគ្នា​គេចខ្លួន​បាត់ស្រមោល​ទៅ។​

សមត្ថកិច្ច​បន្ត​ថា បន្ទាប់ពី​កើតហេតុ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ក្រុមការងារ​ប្រចាំ​បញ្ជា ១១៧ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ ដើម្បី​សុំ​ការ​អន្តរាគមន៍ ។
បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន លោក​អនុសេនីយ៍ឯក ស្រ៊ី ស៊ី​ថន ក្រុម​ការ​ងារ​ប្រចាំ​បញ្ជា ១១៧ បាន​បញ្ជូន​ព័ត៌មាន​ទៅ​លោ​ក​ប៊ូ សា​រ៉េ​ន ស្នងការ​រង​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ដើម្បី​ចុះ​ធ្វើអន្តរាគមន៍​បន្ទា​ន់ ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើកំណត់ហេតុស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុមជនសង្ស័យ​ដើម្បី​យក​ផ្តន្ទា​ទោស​តាមច្បាប់ឱ្យខាងតែបាន៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print