ប្រធានាធិបតីចិន ជួបប្រមុខដឹកនាំ៤ប្រទេស បន្ទាប់ពីបើកការប្រកួតអូឡាំពិករដូវរងារ

ចែករំលែក៖

នៅថ្ងៃទី ៥ខែកុម្ភៈ សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតិចិន លោកស៊ីនជិនពីង បាន បានជួបដោយផ្ទាល់បន្ទាប់ពីបើកការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២ ជាមួយមេដឹកនាំ៤ប្រទេស គឺ Serbia អេហ្ស៊ីប កាហ្សាស្ថាន និង Turmenistan ។ ទីក្រុងប៉េកាំង បានប្រើប្រាស់ព្រឹត្តិការកីឡាអូឡាំពិក ដើម្បីបង្កើនទំនាក់ទំនងការទូត កាន់តែប្រសើឡើង។ នៅក្នុងជំនួបពិភាក្សាជាមួយប្រមុខដឹកនាំ៤ប្រទេសគឺផ្តោតទៅលើវិស័យសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គ្រាមប្រឆាំងជំងឺឆ្លងកូវីដ១៩ ។ ក្នុងថ្ងៃជាមួយគ្នានេះដែរប្រធានាធិបតីចិន ក៏បានរៀបចំពិធីជប់លៀងដល់បណ្តាមេដឹកនាំដែលបានចូលរួមបើកការប្រកួតកីឡាអូឡាំពិករដូវរងារនៅថ្ងៃទី៤ខែកុម្ភៈ។ នៅក្នុងពិធីជប់លៀងនោះប្រធានាធិបតីចិន បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំប្រទេសទាំងអស់ដែលបានគាំទ្រព្រឹត្តិការណ៍កីឡាអូឡាំពិក។ នៅក្នុងព្រិត្តិការណ៍ កីឡារអូឡាំពិក មានប្រមុខដឹកនាំប្រទេសជាង ៣០ ចូលរួម ៕ដោយ៖សាធី

រូបថត៖Reuters.

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print