គ្រោះអគ្គិភ័យឆាប់ឆេះនៅក្នុងស្ថានទូតប្រទេសរុស្ស៊ី នៅក្នុងម៉ានីល ប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី ៤ខែកុម្ភៈ បង្ខំឲ្យមន្ត្រីស្ថានទូត បុគ្គលិកត្រូវជម្លៀសទៅកាន់តំបន់មានុសវត្ថិភាព។ គ្រោះអគ្កិភ័យឆាប់ឆេះចេញពីជាន់ទីពីរនៃអគ្គាររដ្ឋទូត ហើយអូសបន្លាយជាច្រើនម៉ោង ។ គ្រោះអគ្គិភ័យឆាប់ឆេះបណ្តាលឲ្យខាតបង់ទ្រព្យសម្បត្តិជាច្រើន គិតជាទឹកប្រាក់ប្រហែល ១០០លានប៉េស៊ូ (Peso) ប្រមាណ២លានដុល្លារអាមេរិក ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវស្វែងរកពីមូលហេតុបណ្តាលឲ្យឆាប់ឆេះកើតឡើង។ មានរថយន្តពន្លត់អគ្គិភ័យប្រមាណជាង១០ គ្រឿងចូលរួមពន្លត់ភ្លើង ដោយប្រើពេលជាច្រើនទើបគ្រប់គ្រងបាន ។ គ្រោះអគ្គិភ័យនោះមិនបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនោះឡើយ។ មន្ត្រីទូត និងបុគ្គលិក បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ៕
...
រូបថត៖ Russian Foreign Ministry.