ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ការបូបលុយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វេីឡើងកាលពីវេលាម៉ោង១៤ និង៤០នាទីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវ១៧៣ កែង១៦៧ ក្រុមទី៤៧ ភូមិទី៧ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
ជនសង្ស័យឈ្មោះ ចាន់ រាជ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១៧៣ ក្រុម៤៧សង្កាត់ទួលស្វាយព្រៃ១។
ដោយឡែកវត្ថុតាំងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ខ្មៅសេរី២០២២ពាក់ស្លាកលេខ ភ្នំពេញ1JE_6980 ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី