ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនបានចំនួន៧កញ្ចប់តូច ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់
១/ឈ្មោះ ទីន រនី ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរអុីស្លាម មានទីលំនៅ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២/ឈ្មោះ សុះ សាឡេះ ភេទប្រុស អាយុ ៣៨ ជនជាតិ ខ្មែរអុីស្លាម មានទីលំនៅ ផ្ទះជួល ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករ – សម្ភារ:ដកហូតរួមមាន
ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀន ចំនួន ០៧កញ្ចប់ (ជារបស់ជនសង្ស័យឈ្មោះ ទី រនី)
ម៉ូតូ ០១ គ្រឿងម៉ាក Msx ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពុងស្ពឺ 1D-4403។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕