Breaking News, លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៧៦%

ចែករំលែក៖

 

ភ្នំពេញ : នៅយប់ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,០៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៥៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៦,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៧៦% ។

សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ៥ ខែកុម្ភៈ​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១១២នាក់​ (ឆ្លងសហគមន៌​:​ ​​៨៧ នាំចូល:​ ២៥ នាក់) និងមានជាសះស្បេីយ​ ១០៥ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១២១៦៦២ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១១៨០២៣ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ផងដែរថា​ , ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2804799  ស្មេីនឹង​ 165964 ក្នុង១លាន នាក់​ ។ 

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print