ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ

ចែករំលែក៖

(តពីលេខមុន)
* តាមរបៀបអារ្យធម៌សម័យនិយម:
១-អ្នកផ្ទះនាំភ្ញៀវនិងភ្ញៀវឲ្យស្គាល់គ្នា។ អ្នកផ្ទះត្រូវនាំភ្ញៀវថ្មីឱ្យស្គាល់ភ្ញៀវដែលមកមុន។ ភ្ញៀវដែលត្រូវអ្នកផ្ទះនាំឲ្យស្គាល់នោះត្រូវក្រោកឈរទាំងអស់គ្នា។ តែបើជាស្រីចាស់អាយុច្រើនជាង ហើយគេនាំឲ្យស្គាល់ មនុស្សប្រុសឬស្រីក្មេងជាង ស្រីចាស់នោះអាចនឹងទទួលបដិសណ្ឋារអង្គុយចុះបាន។
បើប្រសិនជាយើងទៅដល់ផ្ទះគេហើយភ្ញៀវមុនច្រើនគ្នាកំពុងតែចេញមក អ្នកផ្ទះពុំអាចនឹងនាំភ្ញៀវទាំងអស់ឲ្យស្គាល់គ្នាបានឡើយ។ដូច្នេះអ្នកផ្ទះគប្បីនាំឲ្យស្គាល់គ្នាម្នាក់ពីរបាន ដោយសេចក្តីគួរសមយ៉ាងរួសរាន់។
ភ្ញៀវមិនស្គាល់គ្នា មិនអាចនឹងធ្វើគារវកិច្ចទៅវិញទៅមករកគ្នាបាននោះ បើអ្នកម្ចាស់ផ្ទះមិននាំឲ្យស្គាល់ជាការមិនគួរ តែត្រូវនាំបុរសឱ្យស្គាល់ ។ ស្ត្រីក្មេងឲ្យស្គាល់មនុស្សចាស់(ទាំងស្ត្រីទាំងបុរស) ឲ្យស្គាល់មន្រ្តីកវីបណ្ឌិត។ មូលសេចក្តីទៅគិតថាត្រូវនាំមនុស្សក្មេងឲ្យស្គាល់មនុស្សចាស់នាំក្រមុំឲ្យស្គាល់ស្ត្រីមានប្ដី នាំកំលោះឱ្យស្គាល់បុរសមានប្រពន្ធ។
* របៀបភ្ញៀវឲ្យស្គាល់គ្នា :
គេនាំមនុស្សប្រុសស្រីជាច្រើននាក់ទៅជូនអ្នកធំម្នាក់ឱ្យស្គាល់ក្នុងទីប្រជុំណាមួយ ឬនៅពិធីអ្វីមួយនោះ គេត្រូវជម្រាបឈ្មោះនឹងការងារអ្នកនោះៗ ជូនអ្នកធំតែគេមិនដែលយកនាមអ្នកធំ មកប្រាប់អ្នកតូចវិញទេ។នៅចំពោះមុខអ្នកតូចតូចត្រូវដឹងខ្លួនឯង ឬអ្នកនាំត្រូវខ្សឹបប្រាប់ជាមុនប្រៀបដូចផ្លាស់ចៅហ្វាយខេត្ត:
លោកចៅហ្វាយខេត្តចាស់ត្រូវនាំបណ្ដាខ្ញុំរាជការដែលនៅក្រោមបង្គាប់ទាំងប៉ុន្មានមកគួរសមនិងលោកចៅហ្វាយខេត្តថ្មី នៅពេលដែលលោករដ្ឋមន្ត្រីអញ្ជើញទៅរៀបខេត្ត។ នៅពេលដែលនាំមន្ត្រីក្រោមបង្គាប់ទៅជូនលោកចៅហ្វាយខេត្តថ្មីឱ្យស្គាល់ លោកលោកចៅហ្វាយខេត្តចាស់គប្បីបញ្ចេញនាម និងការងារប្រាប់លោកចៅហ្វាយខេត្តថ្មីថានេះលោកប្រសើរ នោះលោកភូឈួយខេត្តទី១ នេះលោកវិសេស ចៅហ្វាយស្រុក…។ល។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ ÷ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print