ភ្នំពេញ ៖ ស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) សាខាទី១៤ ត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ក្រោមការអញ្ជើញពីលោក ភ័ណ្ឌ សុផល ទីប្រឹក្សាក្រសួងព័ត៌មាន ,ទីប្រឹក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” និងជាជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ និងមានការចូលរួមពី លោក អគ្គនាយក សហគ្រាស ស្មាដៃនារី សាឡន , លោកស្រី អគ្គនាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរ សាឡន បណ្តាប្រធានសាខាទាំង១៤សាខា និងដៃគូរសហការចំនួន ៤៥សាខា មកពីបណ្តារាជធានី-ខេត្តចំនួន ២០។
ពីធីសម្ពោធដាក់ដំណើរការជាផ្លូវការ ស្នាដៃនារីខ្មែរ សាឡន ឈូកវ៉ា២ (NRKS) សាខាទី១៤ មានទីតាំងផ្ទះលេខ៤៩ ផ្លូវលេខ១២ ភូមិកតិបញ្ញ៉ោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តំណាងទីផ្សារ លោក វង្ស វីរ: បានថ្លែងថា, ស្នាដៃនារីខ្មែរ សាឡន មានចំនួន ១៤សាខា មានដៃគូរសហការ ចំនួន៤៥ សាខា មានការចែកចាយ បង្រៀនជំនាញ ផ្នែកសាឡន ដូចជា អ៊ុតសក់ត្រង់ លាបពណ៌សក់ រចនាក្រចក Make Up (តុបតែងមុខ) ជាដើម ។ល។
លោកបន្តថា, ស្នាដៃនារីខ្មែរ សាឡន ចាប់ផ្ដើមដំណើរដំបូង ក្នុងកំឡុងឆ្នាំ២០០៨ ក្នុងនោះមាន លោក ម៉ៅ មីន អគ្គនាយក សហគ្រាស ស្មាដៃនារី សាឡន , លោកស្រី ហង់ វុត្ថា អគ្គនាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរ សាឡន ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត ។
សូមបញ្ជាក់ផងដែរថា, ករណីសាឡន មានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម , បើផ្នែកមជ្ឈមណ្ឌលបណ្តុះបណ្តាល គឺ មានអាជ្ញាប័ណ្ណពីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ , ចំពោះប្រវេទន៍ផលិតផល មានអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល , និងសហគ្រាសមានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម ។ និយាយរួម(ស្នាដៃនារីខ្មែរ សាឡន) អនុវត្តតាមច្បាប់របស់រដ្ឋ ក្នុងការប្រកួតប្រណាំងប្រជែងពាណិជ្ជកម្មដោយមានភាពស្មោះត្រង់ ។
លោក ភ័ណ្ឌ សុផល ទីប្រឹក្សាក្រសួងព័ត៌មាន ,ទីប្រឹក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” និងជាជំនួយការ នាយកដ្ឋានស្រាវជ្រាវចារកិច្ច អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះ លោក ម៉ៅ មីន អគ្គនាយក សហគ្រាស ស្មាដៃនារី សាឡន , លោកស្រី ហង់ វុត្ថា អគ្គនាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរ សាឡន ជាមួយពាក្យស្លោកថា, អភិវឌ្ឍន៍ សេចក្តីស្រឡាញ់ ទំនុកចិត្ត បានវិនិយោគលើវិស័យ សាឡន ស្របពេលប្រទេសជាតិកំពុងអភិវឌ្ឍន៍ សន្តិភាព ជាមួយភាពពេញនិយម ទាន់សម័យរបស់នារីៗ ត្រូវការ រក្សាសម្រស់ សម្ផស្ស ហើយមុខរបរនេះ កំពុងពេញនិយមបំផុតនៅព្រះរាជាកម្ពុជា។
លោកបន្តថា, ការវិនិយោគអនុវត្តតាមច្បាប់របស់រដ្ឋ មានអាជ្ញាប័ណ្ណត្រឹមត្រូវ គឺជាការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងបានចំណូលពន្ធបង់ជូនរដ្ឋ ពិសេស បានស្រូបកម្លាំងពលក្នុងស្រុក ផ្តល់អោយប្រជាពលរដ្ឋមានការងារធ្វើ រាប់រយនាក់ ជាមួយប្រាក់បៀវត្សសមរម្យ ដើម្បីសម្រាលដល់ជីវភាព ការរស់នៅប្រចាំថ្ងៃ របស់ពួកគាត់ និងបានចូលរួមជួយសង្គម តាមរយៈផ្តល់អំណោយសប្បុរសធម៌ ផ្សេងៗដល់កុមារៗតាមជនបទ ដូចជាបើកបង្រៀនភាសាអង់គ្លេស ផ្តល់សំភារៈសិក្សា ជួលគ្រូបង្រៀនដល់ជនបទ ៕