វៀតណាមនិងថៃបង្កើនសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជូនកុមារ

ចែករំលែក៖

នៅពេលនេះរដ្ឋាភិបាលវៀតណាមបានសម្រេច ទិញវ៉ាក់សាំង Pfize សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី ៥ឆ្នាំដល់១២ឆ្នាំ។ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ពិសេសគឺកុមារ។
គិតត្រឹមថ្ងៃទី ៦ខែកុម្ភៈ នៅទូទាំងប្រទេសវៀតណាម មានវ៉ាក់សាំង ជាង ១៨២លានដូស បានចាក់ជូនពលរដ្ឋ ។ ទោះបីការចាក់វ៉ាក់សាំងបានច្រើនក្តីតែវៀតណាម នៅតែមានករណីឆ្លងកើនឡើងខ្ពស់ ដោយកុមារ មិនទាន់បានចាក់វ៉ាក់សំាងនៅឡើយ។ នៅថ្ងៃទី ៦ខែមិថុនា វៀត ណាមមានករណីឆ្លង កូវីដ១៩ ជាង ១៤ពាន់នាក់។
ចំណែកនៅក្នុងប្រទេសថៃវិញ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឱ្យអាជ្ញាធរសុខភាពសាធារណៈទាំងអស់ ប្រឹងប្រែងពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់កុមារ ខណៈជំងឺនេះកំពុងបន្តឆ្លងរាលដាលគួរឱ្យបារម្ភក្នុងចំណោមក្មេងៗ ហើយអត្រាចាក់វ៉ាក់សាំងរបស់ពួកគេ ស្ថិតនៅកម្រិតដ៏ទាបមួយនៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ថា Thanakorn Wangboonkongchana បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនាយករដ្ឋមន្រ្តីថៃ ព្រួយបារម្ភអំពីអត្រាឆ្លងរាតត្បាតនៃ COVID-19 នៅក្នុងចំណោមក្មេងៗ អាយុចាប់ពី៥-១១ឆ្នាំ ហើយចង់ឱ្យពួកគេ ទទួលបានការចាក់វ៉ាក់សាំងឆាប់រហ័សជាងមុន។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលថៃ ការឆ្លង COVID-19 ក្នុងចំណោមកុមារនៃក្រុមអាយុខាងលើ មានចំនួនសរុប១២៣,៤០៣ករណី គិតក្នុងចន្លោះខែមេសា-ធ្នូ ឆ្នាំ២០២១ ឬស្មើនឹងជាមធ្យម ១៣,៧១១ករណីក្នុងមួយខែ ខណៈករណីឆ្លងចាប់ពីខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកុម្ភៈនេះ គឺមានចំនួន១០,២៦៦ករណី។
ចំនួនសរុបនៃកុមារនៅក្នុងប្រទេសថៃ ដែលស្ថិតក្នុងក្រុមអាយុ៥-១១ឆ្នាំ គឺមានប្រមាណជា៥លាននាក់ ប៉ុន្តែមកទល់ពេលនេះ ប្រហែល៤១,០០០នាក់ ឬស្មើនឹងត្រឹម០.៨ភាគរយប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងដូសដំបូង ដ្បិតក្រសួងសុខាភិបាលថៃ ទើបតែបានចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យពួកគេ កាលពីចុងខែមករាកន្លងទៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត៕


រូបថត៖Baochinhplu.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print