ប៉ៃលិន÷យោងតាមរបាយការណ៍នៃនគរបាលជំនាញនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឲ្យដឹងថា÷ នៅថ្ងៃអាទិត្យ ៦ កើតខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង១១និង៤៧នាទី ។
មានករណីឃាតកម្ម នៅចំណុច ចំការដំឡង ស្ថិតក្នុងភូមិអូរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
បើតាមសមត្តកិច្ចនគរបាលជំនាញនៃស្នងការខេត្តបន្តថា÷សាកសពដែលជនសង្ស័យយកទៅសម្លាប់នៅក្នុងចម្ការនោះឈ្មោះ ពិន សុខនភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មក មានទីលំនៅភូមិ ទំនប់ ឃុំស្ទឹត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ ។
បន្ទាប់ពីសមត្តកិច្ចបានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយមកជនសង្ស័យឈ្មោះខៀវ សង្ហាភេទប្រុស អាយុ៣៦ឆ្នាំ បានឆ្លើយសារភាពមុខសមត្តកិច្ចនគរបាលជំនាញថា÷ខ្លួនបានបបួលគ្នាផឹកស្រា ស ដល់ពេលជនរងគ្រោះស្រវឹងបានលួចដាក់ថ្នាំបាញ់ស្មៅ (ទឹកឃ្មុំ)ចូលក្នុងកែវស្រា ជនរងគ្រោះ សន្លប់បាត់បង់ស្មារតីក៏លីជនរងគ្រោះ ទៅក្នុងចំការដំឡរួចយកដំបងវាយថែម ធ្វើឲ្យជនរងគ្រោះ ស្លាប់ នៅក្នុងចម្ការ ។
ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០២២ មកម្លេះ ដោយសារប្រជាពលរដ្ឋអ្នកដកដំឡបានរាយការណ៍ ក្រោយពីទទួល បានពត៌មានភ្លាមជំនាញ និងគ្រូពេទ្យកោសល្យបានចុះទៅកន្លែង ពិនិត្យទៅលើសាកសព ហេីយសពមានសភាពរលួយ ស្វិត ផ្នែកក្បាលចំហៀងខាងស្ដាំ ត្រង់ចំណុចឆ្អឹងថ្ពាល់មានស្នាមប្រេះ ប្រវែង៣ស.មនិងរលួយ ។
សមត្តកិច្ចនគរបាលជំនាញផ្នែកបច្ទេកទេសនិងវិទ្យាសាស្ត្រនៃស្នងការខេត្តប៉ៃលិនបានពិនិត្យសនិ្នដ្ឋានថា÷សាកសពឈ្មោះ ពិន សុខន ស្លាប់ដោយអំពើឃាតកម្ម។
ក្រោយពីសមត្តកិច្ចនគរបាលជំនាញបច្ទេកទេសពិនិត្យរួច-សាកសពក៏បានប្រគល់ទៅឲ្យ លោកមេភូមិ រៀបចំ ធ្វើបុណ្យតាមប្រពៃណី ។ដ,ស សារ៉េត