សិស្សប្រឡងជាប់និទ្ទេស A ខេត្តសៀមរាប ឆ្នាំសិក្សា ២០២០-២០២១ ទទួលបានម៉ូតូ ចំនួន ១៥៣គ្រឿង

ចែករំលែក៖

ខេត្តសៀមរាប÷ ទោះបីស្ថិតនៅក្នុងបរិបទកូវីដ-១៩ និងការបម្លែងថ្មីវីរុសកូវីដក៏ពិត មែន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក៏ដូចអាជ្ញាធរខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ចំពោះសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ ទទួលបាននិទ្ទេស A ទាំង ១៥៣នាក់ ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បាននាំយកម៉ូតូមកប្រគល់ ជូនសិស្សជាប់និទ្ទេស A កាលព្រឹកថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខា សៀមរាបខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងផងដែរថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ១២មណ្ឌល ស្មើ ៣៥៦ បន្ទប់ មានបេក្ខជនសរុបចំនួន ៨ពាន់៨៣២នាក់ ស្រីចំនួន ៥ពាន់ ៣៨នាក់ និង មានបេក្ខជនស្វ័យរិនចំនួន ១៥៧នាក់ ស្រីចំនួន ៧១នាក់ និង បេក្ខ ជនជាស្វ័យរិនបំពេញវិជ្ជាចំនួន ៣៥៣ នាក់ ស្រី ៦៩នាក់ផងដែរ។ ក្នុងនោះបេក្ខជនមកប្រឡង សរុបចំនួន ៨ពាន់ ៦៥៩នាក់ ស្រី ៤ពាន់៩៥២នាក់ ក្នុងនោះចំណេះទូទៅ ៨ពាន់២២៣នាក់ ស្រី ៤ពាន់៧៧០នាក់ បេក្ខជនស្វ័យរិន ចំនួន ១២៨នាក់ ស្រី៥៦នាក់ ,បេក្ខជនបំពេញវិជ្ជាស្វ័យរិន ៣០៨នាក់ ស្រី ១២៦នាក់។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា២០២០- ២០២១នេះ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន ៦ពាន់៤៣៤នាក់ ស្រី ៣ពាន់៨៥៤នាក់ ស្មើនឹង ៧៤,៣០% ក្នុងនោះស្រី ៧៧,៨៣%។ ក្នុងនោះសិស្សប្រឡងបាននិទ្ទេស A ចំនួន ១៥៣នាក់ ស្រី ៨៨នាក់ ,និទ្ទេស B ចំនួន ៤០៥នាក់ ស្រី ២៤១នាក់ ,និទ្ទេសC ចំនួន ១ពាន់៧៤នាក់ ស្រី ៦៩៣នាក់ និទ្ទេស Dចំនួន ២ពាន់៣០១នាក់ ស្រី ១ពាន់៤៧៦នាក់ និង និទ្ទេសE ចំនួន ២ពាន់៥០១នាក់ ស្រី ១ពាន់៣៥៦នាក់។

មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែង អំណរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសខេត្តសៀមរាប មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមបរិយាកាសសន្តិសុខ សុវត្ថិ ភាព សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានអង្គរ និង រមណីយដ្ឋានធម្មជាតិ ។ ក្នុងនោះដែរសម្តេចក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ និង មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សបានល្អនៅកម្ពុជា សំខាន់ក្នុងខេត្តសៀមរាប ទាំងនៅគ្រឹះស្ថានរដ្ឋ និង ឯកជន។

សម្តេចបានបញ្ជាក់ថា កត្តាទាំងនេះក៏ជាការជម្រុញរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងវិស័យអប់រំ សំខាន់ការវិនិយោគធនធាន មនុស្ស បានជម្រុញ ដល់ការខិតខំសិក្សារៀនសូត្ររបស់សិស្ស និង ការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់គ្រូ ព្រមទាំងការអប់រំល្អរបស់ឪពុកម្តាយ អាណា ព្យាបាល ដល់កូនៗរបស់ខ្លួន ក្នុងពេលដែលប្រទេសយើងជួបនូវវិបត្តកូវីដ-១៩ និង ការបម្លែងវីរុសថ្មី (អូមេក្រុង) ។ សម្តេច ក៏បានក្រើនរំលឹកដល់ក្មួយៗចៅៗទាំងអស់ ក្រោយពីការប្រឡងជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវជ្រើស រើសរៀនបន្តនូវថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យ នូវមុខវិជ្ជាដែលខ្លួនចង់បាន ពីព្រោះថា ក្មួយៗចៅទាំងនេះហើយដែលជាសរសស្តម្ភដ៏រឹងមាំ វិស័យធនធានមនុស្ស ក្នុងការបន្តវេន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចំរើន ដូចបណ្តាប្រទេសជឿនលឿនលើសកលលោក ។ សម្តេចក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ពេលបើកបរត្រូវគោរព ច្បាប់ចរាចរណ៍ និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងបន្ត អនុវត្តវិធាការ ៣កុំ ៣ការពារ ត្រូវសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី ជាមួយកូវីដ-១៩ ផងដែរ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print