ក្រសួងសុខាភិបាល មានការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វេក ក្នុងអំឡុងពេល៣សប្ដាហ៍ មុនធ្វើដំណើរចូលប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យមានជ្រាបថា មានការសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វេក ក្នុងអំឡុងពេល៣សប្ដាហ៍ មុនធ្វើដំណើរចូលប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដោយបានទទួល

ការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529) ក្រសួងសុខាភិបាលសម្រេច លុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana, Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, Sh Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា។ ការលុបចោលវិធានការខាងលើ នឹងត្រូវដាក់ជំនួសមកវិញដោយការអនុវត្តនីតិវីធីបន្ថែម លើនីតិវិធីប្រតិបត្តិ ស្ដង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា អនុលោមតាមការ រស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ សម្រាប់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ ប្រទេសចំនួន១០ ខាងលើ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ឬបណ្តាប្រទេសផ្សេងទៀតដែលត្រូវ បានចាត់ទុកថាជា “ប្រទេសដែលមានការព្រួយបារម្ភ អំឡុងពេល២សប្ដាហ៍មុនធ្វើដំណើរចូលប្រទេសកម្ពុជា ដូចខាងក្រោម៖

១-អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថាគ្មាន ជំងឺកូវីដ-១៩ (តេស្ដ PCR) ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា៖

ក- ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅពេលមកដល់

-ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមាន ត្រូវយកសំណាក ធ្វើតេស្ត PCR បញ្ជាក់ និងត្រូវធ្វើចត្តាឡីស័កដាច់ដោយឡែកនៅទីកន្លែងដែលកំណត់ដោយ ក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីទទួលបានលទ្ធផលតេស្ត PCR វិជ្ជមាន ត្រូវធ្វើការព្យាបាល

-ក្នុងករណីទទួលបានលទ្ធផលតេស្ត PCR អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័កដាច់ដោយ ឡែករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក។

-ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ និងធ្វើតេស្ត PCR នៅថ្ងៃទី៦ នៃការធ្វើចត្តាឡីស័ក។

ខ- អ្នកដំណើរជាជនបរទេសតូវកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ។ ក្នុងករណី អ្នកដំណើរមិនបានកក់សណ្ឋាគារត្រូវទៅកាន់បញ្ឈរធនាគារ ដើម្បីតម្កល់ប្រាក់១.០០០ (មួយពាន់) ដុល្លារអាម៉េរិក )

សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

២-អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយ អាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។

អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOPs) ដើម្បីគ្រប់គ្រងអ្នកដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ នៅកម្ពុជា អនុលោមតាមការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។

៣-អ្នកដំណើរជាជនបរទេសត្រូវបានលើកទឹកចិត្តឱ្យមានបណ្ណសន្យារ៉ាប់រងសុខភាពសម្រាប់ព្យាបាល ជំងឺកូវីដ-១៩ (COVID-19 Health Insurance Policy) ដែលនៅកម្ពុជាអាចទិញពីការធានារ៉ាប់រងរួមគ្ន (Insurance Consortium)តំណាងដោយក្រុមហ៊ុនធានារ៉ាប់រងហ្វតត តាមរយៈគេហទំព័រ http://www.orteirosiring.

com/covid-19-insurance 1

សេចក្ដីប្រកាសព័ត៌មាននេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print