នៅថ្ងៃទី ៧ខែកុម្ភៈ ចិន បានសម្រេចបិទទីក្រុង Baise នៅជាប់ព្រំដែនប្រទេសវៀតណាម ក្រោយរកឃើញមនុស្ស ៩៨នាក់វិជ្ជមានកូវិដ១៩ ។ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត គណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ក្នុងទីក្រុង Baise ស្ថិតនៅតំបន់ស្វ័យភាពជនជាតិភាគតិច Choang ក្នុងខេត្ត Guangxi Zhuang ជាបព្រំដែនខេត្ត ហាយ៉ាង និង កាវបាំង ប្រទេសវៀតណាម បានសម្រេចបិទទ្វារមិនឲ្យពលរដ្ឋចេញចូលនោះឡើយ។ ច្បាប់បិទទីក្រុងនឹងចូលជាធរមានចាប់ពីម៉ោង ០ ថ្ងៃទី ៧ខែកុម្ភៈ ហើយពេលវេលា បើកទ្វារឡើងវិញនឹងត្រូវប្រកាសក្រោយទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ។ ផ្លូវចរាចរណ៍សំខាន់ៗនៅក្នុងទីក្រុងត្រូវបានបិទទ្វារ ចំណែកច្រកទ្វារ ព្រំដែនជាប់វៀតណាមក៏ត្រូវបានពន្យាពេលបើកទ្វារផងដែរក្រោយឈប់សម្រាក់ចូលឆ្នាំ។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេលបិទទ្វារ ហើយពលរដ្ឋត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះ សាលារៀន មធ្យោបានធ្វើដំណើរ ក៏ត្រូវផ្អាកផងដែរ ។ ក្រៅពីផ្សារទំនើប ផ្សារកសិផល មន្ទីរពេទ្យ ឱសថស្ថាន នឹងត្រូវបិទទ្វារ ។ តាមតួលេខរបស់គណៈកម្មការសុខាភិបាល ចិនបានប្រកាស់នៅថ្ងៃទី៧ខែកក្កដាថា ក្នុងថ្ងៃទី ៦ខែកុម្ភៈ ប្រទេសនេះរកឃើញករណីឆ្លងកូវីដ ១៩ ៤៥នាក់ ក្នុងនោះនៅទីក្រុង Baise មានដល់ទៅ ៣៧នាក់ ។ ទីក្រុង Baise មានចម្ងាយពីព្រំដែន ៣,៥៧ គីឡូម៉ែត្រ នៅចម្ងាយពីព្រំដែន ប្រទេសវៀតណាម ប្រមាណ១០០ គីឡូម៉ែត្រ ។ នៅក្នុងការធ្វើតេស្តលើពលរដ្ឋទាំងអស់ នាពេលកន្លងមកទីក្រុងនេះរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន៩៨ នាក់៕ដោយ៖សាធី
រូបថត៖Chinanews